បុរស​ម្នាក់​សម្រេចចិត្ត​ចង.ក​បញ្ចប់ជីវិត ព្រោះ​មាន​ជម្ងឺ​ប្រចាំកាយ ពិបាក​ទ្រាំ​ក្នុងការ​រស់នៅ

  • 2017-09-27 23:14:43
  • Views 93

Shares

ព្រៃវែងៈ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បុរសម្នាក់សម្រេចចិត្តចង.កបញ្ចប់ជីវិត ព្រោះមានជម្ងឺប្រចាំកាយ ពិបាកទ្រាំក្នុងការរស់នៅ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ នៅក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

IMG_0172

ជនរងគ្រោះឈ្មោះ សឹង ផៃ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើបានយកក្រម៉ាចង.កនៅនឹងននងផ្ទះបណ្ដាលឲ្យស្លាប់។ ជនរងគ្រោះខាងលើមានជម្ងឺប្រចាំកាយរាំរ៉ៃ។
ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យ ៕

Loading...
Loading...