បុរស​ចំណាស់​ម្នាក់ រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ​លង់​ស្លាប់

  • 2017-09-27 13:22:24
  • Views 87

Shares

ស្វាយរៀងៈ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បុរសចំណាស់ម្នាក់ បានរអិលជើងធ្លាក់ចូលទឹកស្រះលង់ស្លាប់ សង្ស័យស្រវឹងស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ ស្ថិតក្នុងភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

224511803

បុរសដែលសង្ស័យស្រវឹងស្រាហើយធ្លាក់ចូលទឹកស្រះឈ្មោះសេក សាផាត  អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ បុរសខាងលើ គឺជាមនុស្សស្រវឹងខួបដើរផឹកពេញភូមិមិនលស់ថ្ងៃឡើយ ដោយមុនពេលប្រទះឃើញគេឃើញបុរសខាងលើដើរទៅវាលស្រែចន្លោះម៉ោង១០យប់ ហើយម្នាក់ៗមិនបានចាប់អារម្មណ៍អ្វីនោះទេ លុះនៅពេលព្រឹកស្រាប់តែមានក្មេងប្រទះឃើញក្នុងស្រះទឹកក៏បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍មកសមត្ថកិច្ចនគរបាលមូលដ្ឋានមកពិនិត្យសាកសព។

224511802

បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីក្រុមគ្រួសារសមត្ថកិច្ចស្រុក និងនគរបាលប៉ុស្តិ៍គ្រូពេទ្យ ព្រមទាំងនគរបាលជំនាញបានមកពិនិត្យសាកសពឃើញថា ពិតជារអិលជើងធ្លាក់ចូលស្រះទឹកមែន ដោយស្រវឹងស្រា ដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មនោះទេ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចនគរបាល បានប្រគល់សពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...