បុរស​ចិត្តខ្លាំង​ម្នាក់​បាន​យក​កន្ត្រៃ​ចាក់​សម្លាប់​ខ្លួនឯង ដោយសារ​ខឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច នៅ​កំពង់ស្ពឺ

  • 2017-09-27 13:17:22
  • Views 170

Shares

(កំពង់ស្ពឺ)៖ ហេតុការណ៍កើតឡើង នៅកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនដែលធ្វើអត្តឃាត់ខ្លួនឯងឈ្មោះ ញ៉ែ ចន្ធី អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយជាមនុស្សញៀនស្រា។

1-67

មុនពេលកើតហេតុគាត់បានស្តីបន្ទោសប្តីថា មិនគិតរកស៊ីអីឲ្យមានបាននឹងគេទេ គិតតែពីផឹកគ្មានថ្ងៃលោះ បើមិនគិតរកស៊ីអីចឹងទៅស្លាប់វិញទៅ មិនចេះខ្មាស់អ្នកជិតខាង។
គាត់បន្តថា និយាយរួចប្តីគាត់បានស្ទុះទៅយកកន្ត្រៃមកចាក់កខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ពេលទៅដល់មន្ទីរពេទ្យបុរសខាងលើក៏ដាច់ខ្យល់ស្លាប់បាត់។

ស្ត្រីជាប្រពន្ធបញ្ជាក់ថា កន្លងមកប្តីប្រពន្ធគាត់ឧស្សាហ៍ឈ្លោះប្រកែកជាញឹកញាប់ ហើយប្តីគាត់ធ្លាប់បានធ្វើអត្តឃាតខ្លួនឯងចំនួន២ដងរួចមកហើយ តែមិនបានសម្រេច ដោយសារគាត់បានជួយទាន់។

ក្រោយពីកើតកម្លាំងជំនាញបានពិនិត្យរួច ប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Loading...
Loading...
Recently Posts