បញ្ជូនជនល្មោភកាមម្នាក់ទៅតុលាការ ក្រោយពីចាប់រំលោភក្មេងស្រីអាយុ៧ឆ្នាំ

  • 2017-09-27 04:11:47
  • Views 194

Shares

ខេត្តរតនគិរី៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធរំលោភសេពសន្ថវ:លើអនីតិជន កាលពីវេលាម៉ោង៤នឹង៤០នាទីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ នៅត្រង់ចំណុចខ្ទមចាំចម្ការ ស្ថិតនៅភូមិ ជ្រៃ សង្កាត់យក្ខឡោម ក្រុងបានលុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៧នឹង៣០នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

romlob9

យោងតាមរបាយការណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យុន ចាម ភេទប្រុសអាយុ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ចាអ៊ុងកេត ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី មុខរបរ កសិករ។ចំណែកជនរងគ្រោះឈ្មោះ ធ.ស.ត អាយុ៧ឆ្នាំជនជាតិ ទំពួន មានទីលំនៅភូមិ ឡូន សង្កាត់ យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរ សិស្ស។

21951041_324810284659000_5823391474115106283_o

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ។

21768162_324810257992336_8331122802763434795_n
Loading...
Loading...
Recently Posts