លួច​កាច់​សោក​ម៉ូតូ​ Zoomer X បាន​ហើយ តែ​បញ្ឆេះ​មិន​ឆេះ ម្ចាស់​មក​ទាន់ ផ្អើល​ដល់​សមត្ថកិច្ច

  • 2017-09-27 03:59:16
  • Views 97

Shares

ភ្នំពេញ ៖ កាលពីព្រលប់ថ្ងៃទី២៦ កញ្ញា ២០១៧ នៅចំនុចផ្ទះលេខ១៩៤ ផ្លូវលំ ក្រុមទី១១ ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ស្មាន ណូរី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅ អត់ស្គាល់លេខភូមិ មិត្តភាព សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ (ឃាត់ខ្លួន)។ ជនរងគ្រោះឈ្មោះ សាមុត វុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្ទះកើតហេតុខាងលើ។

xoomer_x

ជនសង្ស័យបានចេញពីផ្ទះរបស់ខ្លួន នៅភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌកែវមកលេងផ្ទះបងប្អូន នៅសង្កាត់គីឡូម៉ែត្រលេខ៦ លុះដើរមកដល់ ផ្ទះចំនុចកើតហេតុក្រឡេកឃើញទ្វារផ្ទះជនរងគ្រោះចំហរ មានម៉ូតូ១គ្រឿងនៅក្នុងនោះ នឹងគ្មានមនុស្សផងខ្លួនក៏ធ្វើសកម្មភាពចូលទៅក្នុងផ្ទះជនរងគ្រោះយក  កូនកន្ត្រៃដែលដាក់តាមខ្លួនឆ្កឹះសោម៉ូនោះបញ្ឆះ ដើម្បីយកម៉ូតូនោះតែត្រូវពុំឆេះបន្ទាប់មកម្ចាស់ផ្ទះ បានស្រែកឆោឡោជនសង្ស័យ ក៏រត់គេចភ្លាមនោះបានជួប កម្លាំងសមត្ថកិច្ចដែលកំពង់ធ្វើការល្បាត ក៏ជួយអន្តរាគមន៏ឈានទៅឃាត់ជនសង្ស័យបាន នៅចំនុចទល់មុខកុងស៊ីកាប់ជ្រូក ស្ថិតនៅក្នុងក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦៕

Loading...
Loading...