ចោរស្រែកថា ចាប់ចោរ ! ចោរបន្លំខ្លួនជាប៉ូលីសព្រហ្មទណ្ឌតាមចាប់ចោរ ចុងក្រោយប៉ូលិសមែនទែន តាមចាប់ដាក់ខ្នោះបានទាំង៣នាក់

  • 2017-09-27 03:52:43
  • Views 247

Shares

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើល បន្ទាប់ពីមានបុរស២នាក់អះអាងថាជា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ជនសង្ស័យក្នុងករណីវាយប្លន់យកម៉ូតូ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី២៤ខែកញ្ញា ហើយតាមចាប់បានជនសង្ស័យម្នាក់នៅក្នុងម្តុំផ្ទះឡភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

22007317_353387851787500_8422776385593573509_n

កាលពីរសៀលថ្ងៃទី២៥ខែកញ្ញាផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ខំសរសើរ ស្នាដៃ នគរបាលក្រសួងតែធាតុពិតជារឿងពាលស៊ីពាលទៅវិញសុទ្ធតែក្រុមចោរទាំងអស់មកសម្តែងល្ខោនដើរតួធ្វើជាប៉ូលីសហើយជនសង្ស័យទាំង៣នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ស្គាល់មុខសញ្ញា ស្គាល់មុខជនសង្ស័យ តាមបង្ក្រាបចាប់ខ្លួនបានទាំង៣នាក់កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ហើយត្រូវបានបញ្ជូនមកសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យវិញ នាព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការក្រុមជនសង្ស័យសម្តែងល្ងោនខាងលើ ។

22045897_353387861787499_2801490374544621289_n

ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ទុំ សំណាង ភេទប្រុសអាយុ២៦ឆ្នាំមុខរបរ កម្មករសំណង់ស្នាក់នៅសង្កាត់ស្ទឹងមានជ័យដើរតួរធ្វើជាជនសង្ស័យកាប់វាយប្លន់យកម៉ូតូចាប់ខ្លួនបាននៅម្តុំផ្ទះឡ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី២ ជនសង្ស័យឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ដើរតួរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ហើយដើរតួធ្វើជាជនរងគ្រោះ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ។ ទី៣ ជនសង្ស័យឈ្មោះ នៅ នឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដើរតួរធ្វើជាមន្ត្រីនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។

គួររំលឹកផងដែរថាកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៥ខែកញ្ញាផ្ទើលប្រជាពលរដ្ឋ សមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ បន្ទាប់ពីថាមាន កម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមបង្ក្រាបចាប់ ជនសង្ស័យមានម្នាក់ ជាមុខសញ្ញាកាប់វាយប្លន់យកម៉ូតូកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយឃើញមនុស្ស២នាក់ ស្លៀកពាក់ជាសុីវិលតែអះអាងថាខ្លួនជាមន្ត្រីនគរបាល ចាប់ជនសង្ស័យម្នាក់ឈ្មោះ ទុំ សំណាងបានហើយដឹកតាមម៉ូតូយកទៅចូលប៉ុស្តិ៍ស្ទឹងមានជ័យ សាកសួរបឋម រួចបន្ត ដឹកចេញទៅអះអាងថានាំខ្លួនទៅការិយាល័យជំនាញក្រសួងមហាផ្ទៃហើយក៏ចាកចញទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋ ឃើញហេតុការណ៍ ទាំងប៉ូលីសផងខំសរសើរស្នាដៃប៉ូលីសក្រសួង ស្វះស្វែងតាមបង្ក្រាបចាប់ជនសង្ស័យបាន ។ ក៏ប៉ុន្តែផ្ទុយទៅវិញស្រាប់តែនៅវេលាម៉ោង៧យប់ថ្ងៃទី២៥ខែកញ្ញាលេចឮពត៌មានរឿងរ៉ាវខាងលើមិនពិតឡើយជាឆាកល្ងោនពាលសុីពាលទៅវិញទេបន្ទាប់ពីជនសង្ស័យក្រោយសម្តែងឈុតឆាករួចត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញស្គាល់មុខសញ្ញាខាងលើច្បាស់តាមបង្ក្រាបចាប់ខ្លួនបានហើយនៅព្រឹកថ្ងៃទី២៦ខែកញ្ញា នេះជនសង្ស័យទាំង៣នាក់ត្រូវបាននាំមកសកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យវិញ ។

ក្រោយពីពិនិត្យ រកឯកសារអត្តសញ្ញាណប័ណ្ណ កាតការងារទើបដឹងថាជនសង្ស័យទាំង៣នាក់ ជាមនុស្សក្នុងក្រុមតែមួយពាលស៊ីពាលទៅវិញទេ សមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

Loading...
Loading...