អគ្គីភ័យឆេះ​បន្ទប់​ជួល បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក នៅខណ្ឌ​សែន​សុខ​

  • 2017-09-27 03:47:58
  • Views 132

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលលេខ៤ផ្លូវ១៩៧២ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។

22045962_353398428453109_3422334892938468432_n

អគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចេញមកជួយអន្តរាគមន៍ខណះម្ចាស់បន្ទប់ជួលកំពង់ដាក់ដាំបាយនិងចង្ក្រាន់ហ្គាសហើយដោយសារតែម៉ូតូរបស់គាត់ទុកក្នុងបន្ទប់នោះដែបានហៀសាំងក៍បណ្តាលអោយឆាបឆេតែម្តង។

22045795_353398451786440_6214697221624074084_n

បុរសម្នាក់ឈ្មោះ ជួន ពន្លក អាយុ២៧ឆ្នាំមានមុខរបរប្រធានគ្រាប់គ្រងដឹកជញ្ជួនការហ្វេក្រុមហ៊ុនឯកជនដែលជាម្ចាស់បន្ទប់ជួលកន្លែងកើតហេតុ បាននិយាយប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុរូបគាត់បានដាក់ដាំបាយនិងចង្ក្រាន់ហ្គាសហើយក៍ចូលទៅក្នុងបន្ទប់ទឹកស្រាប់តែចេញមកវិញក៍ឃើញអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។គាត់បន្តថាសង្ស័យតែឆាបពីម៉ូតូរបស់គាត់ហើយមើលទៅព្រោះថាម៉ូតូគាត់មានហៀសាំងតិចចេញមកខាងក្រៅតែគាត់មិនបានចាប់អារម្មណ៏។

21766649_353398438453108_6643062300886254145_n

មូលហេតុដែលនាំអោយមានអគ្គីភ័យកើតឡើងនេះគឺបណ្តាលមកពីម្ចាស់បន្ទប់ជួលដាក់ដាំបាយហើយមិនបានមើលថាម៉ូតូនៅក្នុងបន្ទប់នោះមានហៀសាំងទើបបណ្តាលអោយឆាបឆេះបែបនេះ។

ប្រភពបន្តថាសម្ភារៈខូចខាតមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងសម្លៀកបំពាក់មួយចំនួន។ ក្នុងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់២គ្រឿងហើយរលត់ទៅវិញនៅម៉ោង៨និង១០នាទី ៕

Loading...
Loading...