បុរស​ម្នាក់​វាយ​ប្រពន្ធ​ទើប​កូនខ្ចី៣ខែ បែកក្បាល​ហូរឈាម​សរ​ស្រាក់

  • 2017-09-27 00:36:31
  • Views 277

Shares

ខេត្តសៀមរាប៖ ប៉ូលិសស្រុកស្វាយលើ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាព វាយប្រពន្ធបណ្ដាលឲ្យបែក្បាល ហូរឈាមសរស្រាក់ ជោកពេញខ្លួន។

នគរបាល ខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា ករណីនេះបានកើតឡើង នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ ម៉ោង៣និង១០នាទីរសៀល ស្ថិតផ្ទះជនរងគ្រោះ ក្នុងភូមិគ្រញូង ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

vai-pro-pon

នគរបាលបានប្រាប់យ៉ាងដូច្នេះថា កន្លងមកជនសង្ស័យឈ្មោះមួន ហុក ភេទប្រុសអាយុ៣៥ឆ្នាំ តែងតែលេងល្បែងស៊ីសង នឹងប្រើអំពើហឹង្សា វាយប្រពន្ធ ជាញឹកញាប់។

កន្លងទៅថ្ងៃទី៣ខែមេសាឆ្នាំ២០១៦ ជនសង្ស័យបានដើរលេង ល្បែងស៊ីសង ពេលមកដល់ផ្ទះ រករឿងវាយប្រពន្ធខ្លួន ឈ្មោះលន់ ស៊ី អាយុ៣៣ឆ្នាំ(កូនខ្ចី៣ខែ) ធាក់ត្រូវចំនួន៣ជើង ហើយសមត្ថកិច្ចនគរបាល បានហៅមកធ្វើការអបរំនិងធ្វើកិច្ចសន្យា។

22045653_1948342102106612_2790874197519673055_n

លុះថ្ងៃទី២៤មុននេះ២ថ្ងៃ ជនសង្ស័យបានអង្គុយផឹកស៊ី មិនជួយរកស៊ីប្រពន្ធទេ ធ្វើឲ្យប្រពន្ធ បានជេរជនសង្ស័យ ហើយជនសង្ស័យខឹង ក៍ស្ទុះទៅយក បន្ទះក្តានៅក្បែរនោះ វាយក្បាលប្រពន្ធជាច្រើនដង បណ្ដាលឲ្យបែកហូរឈាម ស្រោចពេញខ្លួន រហូតដួលសន្លប់តែម្ដងភ្លាមៗជនរងគ្រោះ ត្រូវបានអ្នកភូមិ យកបញ្ជូនទៅសង្គោះនៅមណ្ដលសុខភាព។

22008477_1948342075439948_2464537009443924263_n

បន្ទាប់ពីមានករណីបែបនេះ កើតឡើង កម្លាំងនគរបាល ស្រុកស្វាយលើ បានទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួន ជនសង្ស័យតែម្ដង។
ជនសង្ស័យត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Loading...
Loading...