ឡាន​មួយគ្រឿង ខណៈ​កំពុង​បើកបរ​ស្រាប់តែ​បែក​កង់ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​ដើមឈើ បង្ក​ជា​អណ្តាតភ្លើង បណ្តាល​ឲ្យ​រថយន្ត​ឆេះ​ខ្ទេច

  • 2017-09-27 00:31:42
  • Views 130

Shares

ព្រៃវែងៈ នាល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។រថយន្តដែលជួបគ្រោះថ្នាក់នេះ ម៉ាកទីកូ ពណ៌ក្រហម មិនស្គាល់ស្លាកលេខ បើកដោយឈ្មោះ ចិន កែវ ភេទប្រុស អាយុ៣២ឆ្នាំ របួសធ្ងន់ ដោយមុនកើតហេតុ បើកបរក្នុងទិសដៅពីកើតទៅលិច។

ptos-kong

លុះមកដល់ចំណុចខាងលើក៏បានបែកកង់ រួចរេចង្កូតធ្លាក់ចេញពីផ្លូវ ទៅបុកដើមឈើបណ្តាលឲ្យឆេះតែម្តង។ បន្តិចក្រោយមក គេឃើញមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានស្រុកស្វាយអន្ទរទៅជួយបាញ់ពន្លត់ដែរ តែមិនពន្លត់ទាន់ពេល ដោយរថយន្តរងគ្រោះឆេះទាំងស្រុងបាត់ទៅហើយ ៕

1-65
223516807
223516802
223516803
223516804
Loading...
Loading...