ចោរ២នាក់ហៅម៉ូតូឌុបជិះ ទៅដល់កន្លែងស្ងាត់ យកកាំបិតចុងស្រួច អារកប្លន់យកម៉ូតូទៅបាត់ ទាំងកណ្តាលថ្ងៃត្រង់

  • 2017-09-27 00:22:16
  • Views 185

Shares

(ស្ទឹងត្រែង)៖ ហេតុការណ៍នោះ កើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ផ្លូវចូលចម្ការស្វាយចន្ទីគីឡូម៉ែត្រលេខ៦ ភូមិរាជានុកូល សង្កាត់/ក្រុងស្ទឹងត្រែង។ជនរងគ្រោះឈ្មោះ អ៊ុក អៀង ភេទប្រុស អាយុ៥៧ឆ្នាំ អ្នករត់ម៉ូតូឌុប មានទីលំនៅភូមិព្រែក សង្កាត់/ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ម៉ូតូរបស់គាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង 1C 3901។

jor-plaon

មុនពេលកើតហេតុជនរងគ្រោះ ត្រូវយុវជនពីរនាក់ឱ្យឌុបចេញពីកាច់ជ្រុង កែងផ្ទះសំណាក់អប្សរាផ្សារស្ទឹងត្រែង ឆ្ពោះទៅកាន់ចម្ការម៉ៃសាក់គីឡូម៉ែត្រលេខ។ ពេលទៅដល់ចំណុច ចម្ការម៉ៃសាក់ ក៏ឱ្យចូលទៅក្នុងព្រៃចម្ការស្វាយចន្ទី ដែលជាកន្លែងស្ងាត់ឆ្ងាយពីផ្លូវជាតិលេខ៧ ក៏ចាប់ផ្តើមធ្វើសកម្មភាពប្លន់ ដោយប្រើកាំបិតចុងស្រួចផ្តាច់បំពង់កអ្នករត់ម៉ូតូឌុប។ តែខណៈពេលនោះ អ្នករត់ម៉ូតូឌុបបានព្យាយាមរើខ្លួនរហូតដួលម៉ូតូទៅនឹងដី។

21765212_353102458482706_4523381871331216560_n

ជនសង្ស័យមានគ្នាពីរនាក់ ជាមនុស្សពុំធ្លាប់ស្គាល់បានយកម៉ូតូរបស់គាត់ បើកគេចទៅបាត់។ ពេលដឹងថា ខ្លួនមានរបួសក៏ខំយកដៃខ្ទប់ឈាម រត់ចេញមករកផ្លូវជាតិ ដើម្បីហៅគេជួយ។ ពីចំណុចកើតហេតុប្រហែល៤០០ម៉ែត្រ មានផ្ទះអ្នកចាំចម្ការឃើញជនរងគ្រោះត្រូវរបួស ក៏ទូរស័ព្ទទៅប្រាប់ប្រពន្ធអ្នករត់ម៉ូតូឌុបដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងភ្លាម៕

21766540_353089205150698_1846426916697159933_n
22045604_353102445149374_5765679570976004064_n
Loading...
Loading...