ស្រ្តីម្នាក់បង្កើតកូនតាមផ្លូវ ដោយមានសុវត្ថិភាពទាំងម្តាយនិងកូន មិនចាំបាច់រំខានដល់គ្រូពេទ្យ

  • 2017-09-27 00:08:35
  • Views 198

Shares

រាជធានីភ្នំពេញ ៖ កាលពីកណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ មានស្រ្តីម្នាក់ មានអាការៈឈឺពោះឆ្លងទន្លេ ស្ថិតនៅតាម បណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

21949845_179874379251672_1797354265390531177_o

បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ស្រ្តីខាងលើមាន ឈ្មោះ លន់ ផល្លា អាយុ ៣៧ឆ្នាំ មុខរបរ ចាំដីឲ្យគេ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកប្តីរបស់គាត់ឈ្មោះ សយ សៀន អាយុ ៥១ឆ្នាំ រស់នៅជាមួយគ្នា មានស្រុកំណើត នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

21950664_179874372585006_33757313116948678_o

បើតាមការអោយដឹងពីសាក្សីបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយ មានអាការៈឈឺពោះ ដឹងខ្លួនមិនស្រួល បានឲ្យប្តីឌុប ពីកន្លែងចាំដី ទៅមន្ទីរពេទ្យ លុះធ្វើដំណើរ កាត់តាមផ្លូវ ទំនប់កប់ស្រូវ ពីជើងទៅត្បូង ក៏បែកទឹកភ្លោះ ឆ្លងទន្លេ បានកូនស្រីមួយ។ ស្ត្រីដែលឆ្លងទន្លេ តាមផ្លូវ ត្រូវបានរថយន្តសាមុយ របស់អង្គភាព ៧១១ ដឹកទៅ មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដើម្បីសំរាកព្យាបាល ដោយសុវត្ថិភាព ទាំងម្តាយ និងកូនស្រី៕

Loading...
Loading...