ស្គាល់​តាម​ facebook ខឹង​ខាង​ប្រុស​មិន​ព្រម​រួមភេទ​ជាមួយ​ខ្លួន​ រៀប​គម្រោង​សម្លាប់​យ៉ាង​សាហាវ​..មានមនុស្សស្រី​អញ្ចឹង​ដែរ​...?

  • 2017-09-26 05:33:37
  • Views 1154

Shares

ឥណ្ឌូណេស៊ី៖ ប៉ូលិសបានចាប់ខ្លួនស្ត្រីម្នាក់និងបុរសផ្សំគំនិតម្នាក់ទៀតក្នុងការសម្លាប់បុរសម្នាក់ទម្លាក់ក្នុងលូទឹកកាលពីអំឡុងជាង 4ខែមុនដែលទើបរកសាកសពឃើញដោយប្រជាជនក្នុងភូមិ។ ជនរងគ្រោះមានឈ្មោះ Andri Tristan (អាយុ 30 ឆ្នាំ) ត្រូវបានសំលាប់ដោយស្ត្រីម្នាក់ ព្រោះតែខឹងបុរស(ជនរងគ្រោះ)នោះមិនព្រមរួមភេទជាមួយខ្លួន។រឿងដែលគួរឲ្យហួសចិត្តបន្តិចនេះបានកើតឡើងនៅភូមិ Semboro, ស្រុក Semboro ប្រទេសឥណ្ឌូណេស៊ី។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី 25 កញ្ញា 2017។

21950968_727971170721309_5026790878578768247_o

រឿងហេតុដែលឈានទៅដល់ស្ត្រីហ៊ានសម្លាប់បុរសជាមិត្តនេះដោយសារតែលោក Andri (ជនរងគ្រោះ)និង F.A (ស្ត្រីដៃដល់) ត្រូវបានស្គាល់គ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ដំបូងលោក Andri បានគិតថា FA ជាស្រីស្អាត ព្រោះរូបថតដែលបានតាំងនៅលើគណនី Facebook មើលទៅស្រស់ស្អាតគួរឲ្យស្រលាញ់ណាស់។ ពួកគេក៏បានយល់ព្រមណាត់ជួបគ្នា ខណ: FA បានអញ្ជើញលោក Andri មកជួបគ្នានៅផ្ទះជួលរបស់នាងដែលបានបើកជាហាងតូចមួយ(ធ្វើសក់-ផាត់មុខ) នៅ Dusun Semboro Lor, ភូមិ Semboro, Jember Regency, កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។

លោក Andri បានភ្ញាក់ផ្អើលព្រោះការជួបមិនមែនជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដែលគាត់បានឃើញនៅលើ facebook នោះទេ គាត់ថា ស្ត្រីនេះបានរំលោភបំពានលើគាត់(កុហក-បោកប្រាស់)។ នៅពេលដែលអ្នកទាំងពីរបានជួបមុខគ្នានោះ FA បានលួងលោមឲ្យលោក Andri ព្រមស្រឡាញ់គាត់និងនៅដេករួមភេទជាមួយគាត់ តែលោក Andri បានបដិសេធក្នុងការរួមភេទនេះ ប៉ុន្តែគាត់មិនបានទៅផ្ទះវិញភ្លាមៗនោះទេ “ជនរងគ្រោះនៅតែគោរពម្ចាស់ផ្ទះ(ដែលឃាត់រូបលោក) បន្ទាប់មកជនរងគ្រោះត្រូវបាននាងអញ្ជើញឱ្យផឹកស្រាខណៈដែលក្នុងស្រានោះបានដាក់ថ្នាំគីប៉ូ(ថ្នាំសណ្ដំ)។ បន្ទាប់ពីផឹកស្រាថ្នាំពុលលោក Andri ត្រូវបានបាត់បង់ស្មារតី ពេលនោះស្ត្រីជនសង្ស័យបានភ័យស្លន់ស្លោនិងស្ទុះទៅយកខ្នើយមក ខ្ទប់មុខច្រមុះជនរងគ្រោះរហូតដល់ស្លាប់។

ទើបឲ្យលោក Kusworo ជាជនសង្ស័យទី2 ភេទប្រុសយកសាកសពចងដុំថ្មទម្លាក់ក្នុងអណ្ដូង(លូទឹក)តែម្ដង។ បន្ទាប់ពីការសម្លាប់ FA បានឲ្យ Kusworo យកម៉ូតូ Andri ទៅលក់ក្នុងតម្លៃ 1,5 លានរូពី។

ប៉ូលីសបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងចាប់ខ្លួន FA ដោយប្រាប់ព័ត៌មានថាអាចនិងត្រូវផ្តន្ទាទោស 15 ឆ្នាំក្នុងពន្ធនាគារនេះបើយោងតាមច្បាប់នៃមាត្រា 340 ក្រមព្រហ្មទណ្ឌជាមួយនិងអ្នកផ្សំគំនិត៕

Loading...
Loading...