មន្ត្រីសាលាសង្កាត់ចោមចៅ របស់បក្សសង្គ្រោះជាតិ យកអង្រែបុកគ្រឿង វាយប្រពន្ធបណ្ដាលឲ្យបែកក្បាលឈាមស្រោចជោគខ្លួន

  • 2017-09-26 04:55:24
  • Views 263

Shares

បុរសម្នាក់ដែលប្រពន្ធអះអាងថា ជាមន្ត្រីនៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកពីគណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ហិង្សាយកអង្រែបុកគ្រឿង វាយទៅស្រ្តីដែលជាប្រពន្ធបែកក្បាលហូរឈាមស្រោចពេញខ្លួន ធ្វើឲ្យស្រ្តីដែលជាប្រពន្ធរូបនោះ មានការភ័យខ្លាចយ៉ាងខ្លាំង ក៏បានសម្រេចចិត្តធ្វើដំណើររួមមកជាមួយកូនប្រសារ និងកូនតូចម្នាក់ទៀតមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដាក់ពាក្យប្តឹងឲ្យនគរបាលជួយអន្តរាគមន៍។

21950029_1937138909888477_7881126320376118937_o

ហេតុការណ៍អំពើហិង្សាប្តីវាយប្រពន្ធខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីដែលជាប្រពន្ធត្រូវប្តីវាយនោះឈ្មោះ សូរ ស្រីអូន អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកប្តីរបស់គាត់ឈ្មោះ សំ កុសល អាយុ៤៦ឆ្នាំ ជាមន្ត្រីរាជការ នៅសាលាសង្កាត់ចោមចៅ២ ទើបជាប់ឆ្នោតឃុំ-សង្កាត់ មកពីបក្សសង្គ្រោះជាតិ។

21994095_1937138993221802_4321126010427850328_o

ស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីបានទៅផឹកស៊ីជាមួយមិត្តភក្តិ ដោយយកកូនតូចទៅជាមួយ តាំងពីល្ងាចរហូតដល់ម៉ោងជាង៩យប់ មិនទាន់ត្រឡប់មកវិញ។ រូបគេក៏បានធ្វើដំណើរទៅយកកូនតូចនោះ ឲ្យមកដេកពីព្រោះខ្លាចស្អែកទៅរៀនមិនទាន់ ក៏បានទាក់ពាក្យសំដីគ្នាជាមួយនិងប្តីទៅវិញទៅមក។

ស្រ្តីដដែលរូបនោះ បន្តទៀតថា ខណៈដែលកំពុងស្រវឹងជោគជាំផងនោះ ក៏បានទាញយកអង្រែបុកគ្រឿងមានប្រវែងជិតកន្លះម៉ែត្រ វាយទៅលើរូបគេចំក្បាល បណ្តាលឲ្យបែកហូរឈាមស្រោចជោគពេញទាំងខ្លួនប្រាណតែម្តង ធ្វើឲ្យគាត់មានការភ័យខ្លាចយ៉ាងខ្លាំង រហូតទ្រាំលែងបានក៏បានសម្រេចចិត្តធ្វើដំណើររួមជាមួយកូនប្រសារ និងកូនតូចម្នាក់ទៀត មកកាន់ប៉ុស្តិ៍នគរបាលចោមចៅដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍អប់រំបុរសជាប្តីកុំឲ្យប្រើប្រាស់ហិង្សាទៅលើខ្លួនជាបន្តទៀត៕

Loading...
Loading...
Recently Posts