បុរស​ចិត្តខ្លាំងម្នាក់ ខឹង​ប្រពន្ធ​ស្ដីបន្ទោស រឿង​ផឹកស្រា​រាល់ថ្ងៃ​ ​ ​ជិះ​ម៉ូតូ​ទៅ​ទិញ​សាំង​ចាក់​ដុត​ខ្លួន ឆេះ​ខ្លោច​រោលរាល របួសធ្ងន់

  • 2017-09-26 03:13:11
  • Views 120

Shares

ប៉ៃលិនៈ បុរសម្នាក់ផឹកស្រាស្រវឹង ខឹងប្រពន្ធស្ដីបន្ទោស ព្រោះផឹកស្រារាល់ថ្ងៃពេក ភ្លេចការងារ កើតចិត្តខឹងប្រពន្ធ រួចជិះម៉ូតូទៅទិញសាំងចាក់ដុតខ្លួន ឆេះខ្លោចរោលរាល របួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាងជួយសង្គ្រោះ រួចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីព្យាបាល។ ក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

FB_IMG_1506395531663

ជនរងគ្រោះឈ្មោះ ថន ងិក អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

នៅមុនពេលកើតហេតុ ប្ដីរបស់គាត់ផឹកស្រាស្រវឹងជោកជាំ។ ពេលមកដល់ផ្ទះវិញ បែបផឹកមិនទាន់អស់ចិត្ត ក៏ប្រើគាត់ជាពប្រពន្ធ ទៅទិញស្រាថែមមួយដបទៀត តែរូបគាត់មិនបានទៅទិញទេ ហើយគាត់បានស្ដីបន្ទោសបុរសជាប្តី ថាឱ្យឈប់ផឹកស្រាទៅ ប្រយ័ត្នឈឺ។ ខណៈនោះ បុរសជាប្តីក៏ខឹងសម្បា ព្រោះតែប្រពន្ធមិនទៅទិញស្រាឱ្យ និងថែមទាំងស្ដីបន្ទោសផងនោះ ក៏ឡើងជិះម៉ូតូទៅទិញសាំង១លីត្រ លុះមកដល់ផ្ទះវិញ ក៏ចាក់ស្រោចពីលើខ្លួន រួចយកដែកកេះដុតខ្លួនឯង បណ្តាលឲ្យឆេះខ្លោចពេញទាំងខ្លួន របួសធ្ងន់តែម្តង។

FB_IMG_1506395533915

ក្រោយកើតហេតុ ក្រុមគ្រួសារ និងអ្នកជិតខាងនាំគ្នាយកទឹកចាក់ពន្លត់ និងហៅរថយន្តសាំមុយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីជួយសង្គ្រោះអាយុជីវិត តែដោយសារអាការៈធ្ងន់ធ្ងរពេក ក្រុមគ្រួសារក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

Loading...
Loading...