ដល់ក! ព្រលប់​សោះ​បុក​រះ​យ៉ាង​នេះ​ហើយ

  • 2017-09-26 03:03:41
  • Views 175

Shares

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយរថយន្តឡិចស៊ី RX330 មួយគ្រឿងបានបុករះម៉ូតូចំនួន ៣គ្រឿងរុញទៅបុកផ្ទប់គូទរថយន្តប្រាដូ មួយគ្រឿង ហើយរថយន្តប្រាដូបានទៅបុកម៉ូតូមួយគ្រឿងទៀតដែលហេតុការនេះបានកើតឡើងបង្កការភ្ញាក់ផ្អើលនៅចំនុចកែងស្តុបសន្ធរមុខ សង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួកគោក កាលវេលាម៉ោង ៦ល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ ។

FB_IMG_1506394770029

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ឡិចស៊ី RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AK-8657 បានបើកបរក្នុងស្ថានភាពស្រវឹង លុះមកដល់ចំនុចកើតហេតុ ដែលជាចំណុចភ្លើងស្តុប ស្រាប់តែរថយន្តបង្កមិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូ ៣គ្រឿង(មិនចាំម៉ាក និងស្លាកលេខ) បណ្ដាលឱ្យជ្រុលទៅផ្ទប់ជាមួយគូទរថយន្តប្រាដូមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ ដែលកំពុងឈប់ចាំភ្លើងស្តុបដូចគ្នា ហើយរថយន្តប្រាដូនោះ ក៏បានបោះពួយទៅមុខបុកជាមួយម៉ូតូមួយគ្រឿងទៀត (មិនចាំម៉ាក និងស្លាកលេខ) បណ្ដាលឱ្យរបួសធ្ងន់នារីម្នាក់ និងបុរសម្នាក់សរុបទាំងអស់ ២នាក់ ។

FB_IMG_1506394767480

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយកទៅសួរនាំ ចំណែកជនរងគ្រោះទាំង ២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ នៅគ្លីនិកឯកជនភ្លាមតែម្ដង ៕

FB_IMG_1506394776613
Loading...
Loading...
Recently Posts