ក្រុមសមាជិកសភា គណបក្សប្រឆាំង ប្រកាសនឹងចូលស្តាប់សវនាការលោក កឹម សុខា នៅថ្ងៃស្អែក

  • 2017-09-25 13:09:28
  • Views 202

Shares

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងចូលរួមស្តាប់សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ។

21994035_1936709269931441_8734869298532729803_o

ការប្រកាសរបស់ លោក សុន ឆ័យ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់គណបក្សសង្រ្គោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្សនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានេះ លោក សុន ឆ័យ បានលើកឡើងទៀតថា គណបក្សសង្រ្គោះជាតិ បានសម្រេចលើកស្លាកស្នើសុំឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្ស ដោយគ្មានលក្ខខណ្ឌ នៅស្នាក់ការនានារបស់បក្សសង្រ្គោះជាតិ ទូទាំងប្រទេស។

21994413_1936709249931443_4256786874028864650_o

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍ នឹងជំនុំជម្រះ ដើម្បីសម្រេចអំពីរឿងនៅក្រៅឃុំរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធបដិសេធដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ។

21765715_1936709336598101_3566607685935302849_o

លោក កឹម សុខា ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ក្នុងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ៕

Loading...
Loading...