គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងគោយន្តកន្ត្រៃយ៍ បណ្តាលអោយមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល០៦នាក់

  • 2017-09-25 12:55:17
  • Views 281

Shares

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៧ គ្រោះថា្នក់រវាងរថយន្តនិងគោយន្តកន្ត្រៃយ៍ បណ្តាលមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង០៦នាក់រងរបួសធ្ងន់ស្រាល ហេតុការណ៍កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៦ ភូមិជ័យបង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

21950038_352738748519077_8727053269168775532_o

រថយន្តបង្កម៉ាកហុីយុិនដាយ ពណ៌លឿង ពាក់ផ្លាកលេខភ្នំពេញ3D.5978(បើកបរពីជើងទៅត្បូង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បានបុកគោយន្តកន្ត្រៃយ៍(បើកបរពីត្បូងទៅជើង)ដោយឈ្មោះ ហៀង ហុន ភេទប្រុស អាយុ ១៩ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យកំពង់ធំ)។ រួមទាំងអ្នករួមដំណើររួមមាន ទី១.ឈ្មោះ រស់.គឹមអ៊ុន ភេទស្រី អាយុ ៦៩ឆ្នាំ (របួសធ្ងន់) ទី២.ឈ្មោះ សៅ.រ៉ុន ភេទស្រី អាយុ ៣៣ឆ្នាំ(របួសធ្ងន់) ទី៣.ឈ្មោះ សៅ.ហន ភេទប្រុស អាយុ ៥២ឆ្នាំ(របួសស្រាល) ទី៤. ឈ្មោះ សៅ.លក្ខណា ភេទស្រី អាយុ ០៧ឆ្នាំ(របួសស្រាល)ទី៥.ឈ្មោះ សៅ.រី ភេទស្រី អាយុ ០៤ឆ្នាំ(របួសស្រាល) ទី៦. ឈ្មោះ ផាន់.សុផា ភេប្រុស អាយុ ០២ឆ្នាំ(របួសស្រាល) អ្នកទាំងរងគ្រោះរស់នៅភូមិ ឃុំខាងលើ។

បច្ចុប្បន្ន រថយន្តនិងគោយន្ត ត្រូវបានកំលាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំធ្វើការដោះស្រាយ។ ចំណែកម្ចាស់រថយន្តរត់ចោលរថយន្តបាត់ស្រមោល៕

21994177_352738695185749_6992524114050882467_o
21768867_352738788519073_3288903243495024457_o
21765834_352738715185747_3299090306878176536_o
21994025_352738828519069_3037135826730170500_o
Loading...
Loading...