ម៉ូតូម៉ាក CBR បើកលឿនខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំង មិនទាន់បណ្ដាលឲ្យបុកនិងម៉ូតូ ហុងដាឌ្រីម រងរបួស៣នាក់

  • 2017-09-25 09:35:20
  • Views 261

Shares

ខេត្តព្រៃវែង ៖ បុរសអាយុចំណាស់ម្នាក់ បានរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង៨និង០០នាទី នៅចំណុចភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង (មុខផ្ទះឈ្មោះ អ៊ាន.ហួត) លើកំណាត់ផ្លូវជាតិលេខ១១រវាងម៉ូតូនិងម៉ូតូ ដែលបើកបរក្នុងទិដៅស្របគ្នា ។

moto-hit-moto

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា ជាដំបូងមានម៉ូតូឌ្រីមសង់សេរី ០១៥មួយគ្រឿង ពណ៍ខ្មៅពាក់ស្លាកលេខ រតន:គិរី1B3720 លេខម៉ាសុីន9379789 បើកបរចេញពីទិសខាងជើងទៅត្បូង ដោយឈ្មោះ យ៉ែម.យ៉េត ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមេភូមិក្រូច រស់នៅភូមិក្រូច ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀចខេត្តព្រៃវែង ។

22007505_324234341383261_1088903362281082693_n

លុះដល់ចំណុចកើតហេតុក៍បត់ឆ្វេង គាប់ជួនពេលនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកCBRពណ៍ខ្មៅ ពាក់ស្លាកលេខ ត្បូូងឃ្មុំ1 E 4431 លេខម៉ាសុឺនKC178.0403155បើកបរស្របទិសគ្នាដោយឈ្មោះ អុីន.វណ្នី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលត្រាច ឃុំគងជយ័ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ដែលបានឌុបឈ្មោះធឿន.លីន ភេទស្រី អាយុ២៤ឆ្នាំ រស់នៅជាមួយគ្នាជឹះក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូ សង់ C១២៥ បណ្តាឱ្យបុរសចំណាស់រងរបួួសស្រាល និងភាគីម៉ូតូCBR អ្នកបើកបររងរបួសស្រាល រីឯអ្នកនៅពីក្រោយរងបួសធ្ងន់ ហើយត្រូវទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្តឿង រាយ។

21768359_324234331383262_8655569192487265435_n
21768015_324234338049928_8814105077614297411_n
Loading...
Loading...