ក្រុមចោរ​បាន​ឆ្មក់​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​បំពុល​សត្វ លួច​ម៉ូតូ​មួយគ្រឿង គេចខ្លួន​ដោយ​សុវត្ថិភាព

  • 2017-09-25 09:25:04
  • Views 249

Shares

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ កាន ប៉ន ភេទប្រុស អាយុ ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ទួន គៀម អាយុ ៣១ឆ្នាំ ស្ថិតក្នុងភូមិដូនអី សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ នេះបើតាមការបញ្ជាក់ឲ្យពីអាជ្ញាធរមូលដ្ឋាន។

7b9a8d72-171b-4019-9721-85b3d34f789c

ប្រភពខាងលើបន្តថា ម៉ូតូ ១គ្រឿងដែលបានបាត់ពីក្រោមផ្ទះប្តីប្រពន្ធនោះម៉ាក វ៉េវអាល់ហ្វា សេ១០០ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1E 5628 ហើយគេមិនដឹងថាក្រុមចោរបានធ្វើសកម្មភាពលួចយកទៅបាត់កាលពីវេលាម៉ោងប៉ុន្មាននោះទេ លុះនៅវេលាម៉ោងខាងលើខណៈម្ចាស់ផ្ទះក្រោកពីដំណេក(បន្ទោបង់)ទើបដឹង និងបង្កការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង។

7da20aa5-6193-462d-9a42-1d6535f5c589

ករណីនេះបន្សល់នូវវត្ថុតាងរួមមាន.សាច់ប្រឡាក់ដែលគេសង្ស័យមានសារធាតុពុលច្រើនដុំប្រមូលបានចំនួន ០១ថង់ និងខ្មោចសត្វឆ្មា.ឆ្កែចំនួន ០៣ល្បាល ហើយសូមបញ្ជាក់ផងដែរម៉ូតូគ្មានបន្ទប់ទេ(ចាក់សោដាក់នៅក្រោមផ្ទះ)ម្ចាស់ដេកលើផ្ទះ ករណីនេះសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ បានត្រឹមចុះធ្វើកំណត់ហេតុ និងថាចាំធ្វើការស្រាវជ្រាវ។

484117f8-fb87-4783-bdd0-62fc5dbd454e

គេង្កេតឃើញកើតមានឡើងឥតឈប់ឈរញឹកញាប់ជាងគេ នៅក្រុងពោធិ៍សាត់.ស្រុកភ្នំក្រវាញ.ស្រុកបាកាន និងស្រុកកណ្ដៀង វិលទៅវិលមកជួនកាលស្ទន់គ្នា ២ទៅ៣យប់ដដែលដូចជាមុខរបរ អីចឹងដែរ ដែលបញ្ហានេះត្រូវបានគេសង្ស័យមានការរៀបចំឡើងក៏មិនដឹង៕

Loading...
Loading...
Recently Posts