នៅរសៀលថ្ងៃនេះ បុរសដែលច្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន ត្រូវតុលាការខេត្តក្រចេះ ចេញដីកាសម្រេចដោះលែង ក្រោយចេញសុំទោសសម្តេច

  • 2017-09-25 09:14:19
  • Views 154

Shares

(ក្រចេះ)៖ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បុរសម្នាក់ដែលច្រៀងចម្រៀងជេរប្រមាថ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ចេញដីកាបង្គាប់ឲ្យដោះលែងហើយ ។ សូមរំលឹកថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ លោក ថាន់ ឃុង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន បុរសម្នាក់នេះពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

21768161_352695795190039_5881780466314908090_n

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តក្រចេះ បានឃាត់ខ្លួនបុរសម្នាក់ នៅស្រុកកំណើតប្រពន្ធ របស់ជនសង្ស័យ នៅភូមិឬស្សីកែវ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពាក់ព័ន្ធនឹងការជេរប្រមាថថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម Facebook។ បុរសម្នាក់នោះមានឈ្មោះ ហ៊ុយ ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរ ជាមេការក្រុមហ៊ុនទឹកសុទ្ធ នៅខេត្តកំពង់ស្ពឺ។

21768149_352695801856705_249394233010395549_n

នៅចំពោះមុខសមត្ថកិច្ចលោក ហ៊ុយ ឧត្តម អាយុ២៩ឆ្នាំ បាននិយាយថា កាលពីឆ្នាំ២០១៣ រូបគេបាននិពន្ធបទចម្រៀងចំនួន៤បទចំរៀង ក្នុងនោះមានបទជាចម្រៀងបែបជេរប្រមាថ ថ្នាក់ដឹកនាំ ហើយក្នុងបទ នោះដែរ រូបគេបានបង្ហោះចូលក្នុងសង្គម Facebook។ ក្រោយមកទៀត រូបគេបានឈប់ Post ប៉ុន្តែមានមិត្តភក្តិលើ Facebook មួយចំនួនជាអ្នករក្សា វីដេអូនេះទុក រួចបង្ហោះបន្ត លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ មាន Facebook មួយមានឈ្មោះ កែម ឡីទី១០០០០ ក៏បានយកវីដេអូនេះ មកបង្ហោះម្តងទៀតតែម្តង៕

22046913_352695818523370_3916657825808757770_n
21687847_352695841856701_5708515340281583797_n
Loading...
Loading...