ស្លាប់ដោយខ្យល់គរម្នាក់ និងស្រវឹងស្រាធ្លាក់ចូលទឹកស្រះម្នាក់ ករណី2ផ្សេងគ្នា

  • 2017-09-25 09:09:41
  • Views 157

Shares

ស្វាយរៀងៈ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២ទាបភ្លឺ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយជនរងគ្រោះមានឈ្មោះ សេង ដង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ បានស្លាប់ដោយមូលហេតុជនរងគ្រោះមិនស្រួលខ្លួនខ្យល់ពីបីថ្ងៃ ប៉ុន្តែមិនបានប្រាប់ប្រពន្ធ អោយដឹងជាមុន។ យ៉ាងហោចណាស់ ក្នុងរយៈពេលមួយថ្ងៃ មានករណីស្លាប់ដោយខ្យល់គរម្នាក់ និងស្រវឹងស្រាធ្លាក់ចូលទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក ក្នុងក្រុងបាវិត និងក្រុងស្វាយរៀង។

21764761_352696208523331_3432312263420545871_n

ប្រភពបន្តថាករណីទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទី ព្រឹក មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសព អណ្ដែតទឹកប្រឡាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

21687952_352696181856667_1893203227337700885_n

សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ឃើញពិតជាមានមនុស្សស្លាប់អណ្ដែតទឹកពិតប្រាកដមែន ហើយធ្វើការពិនិត្យ លើសាកសព បានបញ្ជាក់អោយឃើញថា សាកសពមានឈ្មោះ ឃឹម សាវី ភេទស្រី អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

21766629_352696191856666_2542239936026147314_n
Loading...
Loading...