ស្រី​ម្នាក់ ធ្វើ​សកម្មភាព​លួច​ដោះ​ខ្សែក​ផ្លាក​ទីន​ពី​ក្មេងប្រុស​អាយុ៣ឆ្នាំ​ម្នាក់ មិនបាន​សម្រេច

  • 2017-09-25 07:21:13
  • Views 104

Shares

ភ្នំពេញៈ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងផ្សារឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមស្ត្រីឈ្មោះ ជិន សិរីរ័ត្ន អាយុ២៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ជាម្តាយក្មេងប្រុសរងគ្រោះ) បានឲ្យដឹងថា មុនពេលកើតហេតុគាត់បាននាំកូនប្រុសឈ្មោះ អាន អ៊ីងយាកវ៉ៃ អាយុ៣ឆ្នាំ ដោយមានពាក់ខ្សែកផ្លាកទីន១ខ្សែទម្ងន់១ជី ហើយដើរចូលក្នុងផ្សារឈូកមាសគោលបំណងទិញអីវ៉ាន់ និងទិញម្ហូបពេលដែលកំពុងដើរទិញម្ហូប ស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពុងធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់ ភ្លាមនោះគាត់ក៏ស្រែកឆោឡោឡើថា ចោរៗគាប់ជួនកម្លាំងសម្ថកិច្ចដែលកំពុងល្បាតនៅទីនោះ ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

221427303

ស្ត្រីសង្ស័យឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូនសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិកន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បាននាំខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលគោកឃ្លាង ហើយជនដៃដល់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែន ៕

221427305
221427302
Loading...
Loading...