បរាជ័យក្នុងសាលា មិនប្រាកដថាបរាជ័យក្នុុងជីវិតនោះទេ

  • 2017-09-12 04:48:49
  • Views 724

Shares
21616312_964939350312495_2369061854727217837_n

មនុស្សជាច្រើនតែងតែនិយាយថាបរាជ័យក្នុងសាលា មិនប្រាដកថាបរាជ័យក្នុងសង្គមទេ ហើយឱ្យយកគំរូតាមបុគ្គលជោគជ័យទាំងនេះ ។

សួរថានៅលោកពិភពលោកមានមនុស្សដូចគាត់ប៉ុន្មានអ្នក បើអ្នកខ្វះចំណេះដឹង តើដូចគាត់ទេ?

អ្នកជោគជ័យជាច្រើន តែងណែនាំអ្នកពីរបៀបធ្វើជាចៅហ្វាយ ហើយពេលខ្លះបែជាជាធ្វើឱ្យមនុស្សជាច្រើនបោះបង់នូវមុខវិជ្ជាជំនាញជាច្រើន ដោយសារតែយើងបោះបង់នូវមុខជំនាញទាំងនោះ ទើបធ្វើឱ្យវិស័យសេដ្ឋរបស់យើងត្រូវពឹងផ្អែក និងជួលអ្នកជំនាញពីបរទេសជាច្រើន ភាគច្រើននៃនិស្សិតខ្មែរ គាត់មិនចង់រៀនជំនាញអ្វីដែលពិបាកៗទេ គាត់រៀនជំនាញអ្វីដែលស្រួលឆាប់ចប់ និងរកលុយបាន ព្រោះចុងបញ្ចប់នៃជីវិតគឺរកលុយ តែមាននិស្សិតក្រីក្រជាច្រើនចង់សិក្សាទៅលើជំនាញទាំងនេះ តែគ្មានលុយរៀន ទីបំផុតគាត់ក៏បង្ខំចិត្តយកអាហារូបករណ៍លើមុខវិជ្ជាដែលគាត់មិនស្រឡាញ់ យើងក៏បាត់បង់នូវធនធានរបស់ពួកគាត់ ។តែសម្រាប់ខ្ញុំបើសិនជាយើងស្រឡាញ់នូវវិជ្ជានោះហើយ ទោះបីត្រូវធ្វើការយប់ក៏យើងត្រូវពុះពារដែរ ស៊ូទ្រាំបួនឆ្នាំមិនយូរទេ ។កុំរៀនចប់ហើយបែរជាទៅធ្វើការខុសជំនាញវិញ ។ តែសម្រាប់អ្នកចង់មាន គួររកស៉ី មិនចាំរៀនខ្ពស់ពេកទេ តែគួររៀនពីសង្គមឱ្យបានច្រើន។ ចុងក្រោយ A ឬE វាមិនសំខាប់ទេ សំខាន់តើអ្នកអាចរៀបចំជីវិតរបស់អ្នកបានយ៉ាងដូចម្តេច ។ បើអ្នកមានបញ្ញាពូកែដូចបុគ្គលខាងលើយកគាត់ធ្វើគំរូចុះ តែកុំបោះបង់ការសិក្សា ។

Loading...
Loading...
Recently Posts