ឡាន​មួយគ្រឿង បាន​វ៉ា​ជែង​ឡាន​មួយគ្រឿង​ទៀត ជ្រុល​ទៅបុក​ដើមឈើ ហើយ​ក្រឡាប់​ធ្លាក់​ប្រឡាយ

  • 2017-09-25 07:03:34
  • Views 109

Shares

ព្រះសីហនុៈ  ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចបង្គោលគីឡូលេខ១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

221407403

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឡើងដោយខ្លួនឯង ដោយរថយន្តម៉ាក ហ៊ីណូ ពណ៌សខៀវក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-0184 ដឹកធុងគ្មានទឹកចំនួន១០ ដែលក្នុងធុងមួយចំណុះ១០០លីត្រ ជាធុងទឹកថ្នាំសម្រាប់លាយក្រឡុកបេតុង ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។ លុះមកដល់ចំណុចខាងលើ រថយន្តនោះ បានព្យាយាមវ៉ាជែងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ហើយទាញចង្កូតមកស្ដាំវិញ ដោយល្បឿនលឿនបានជ្រុលធ្លាក់ចិញ្ចើមថ្នល់ទៅបុកដើមឈើធ្លាក់ត្រពាំងទឹកក្រឡាប់តែម្ដង។

221407402

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស ក្នុងនោះ រួមមាន ១/ឈ្មោះ ហួត សេង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភ្នំពេញ ជាអ្នកបើកបរ រងរបួសស្រាល ២/ឈ្មោះ ហន ទូច ភេទប្រុស អាយុ២០ឆ្នាំ គ្មានរងរបួស និង៣/ឈ្មោះ ឈូក ផង់ ភេទប្រុស អាយុ៣០ឆ្នាំ គ្មានរងរបួស  ៕

Loading...
Loading...