បុរស​ម្នាក់ ចង.ក​សម្លាប់ខ្លួន​នៅ​បន្ទប់ទឹក​ក្នុងផ្ទះ​សំណាក់

  • 2017-09-25 06:58:14
  • Views 188

Shares

ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧  បុរសម្នាក់បានចង.កសម្លាប់ខ្លួននៅបន្ទប់ទឹកក្នុងផ្ទះសំណាក់ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ២៦១ ក្រុមទី២៣ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

raksmey_oudom_guest_house

បុរសដែលគិតខ្លីឈ្មោះ ផាន់ ថាន អាយុ៣៨ឆ្នាំ មុខរបរជាកម្មករចំការម្រុំ និងនៅចាំដីឱ្យគេនៅភូមិព្រៃគ្រៀល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅ ភូមិតាកោ ឃុំបឹងឌុល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

1-58

បុរសរូបនោះបានចង.កសម្លាប់ខ្លួននឹងខ្សែនីឡុងភ្ជាប់ទៅនឹង ប្រដាប់ព្យួរខោអាវនៅបន្ទប់ទឹកនៃបន្ទប់១១ជាន់ទី១ហើយបានស្លាប់ ។ ទាក់ទិនការចង.ក សម្លាប់ខ្លួនសមត្ថកិច្ចពុំដឹងពីមូលហេតុអ្វីឡើយ ។

8db0dd0c-a41d-4eb7-b355-ecfabd186c96

បុរសរូបនោះបានជិះម៉ូតូឌុបមកស្នាក់នៅផ្ទះសំណាក់កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងតំលៃ២០០០០រៀល ។ លុះព្រឹកឡើងដល់ម៉ោងផុតកំណត់ម្ចាស់ផ្ទះសំណាក់ក៏បានឡើងទៅគោះទ្វារបន្ទប់ពុំមានចាក់សោរក៏រុញទ្វារបើកមើលឃើញជនរងគ្រោះបានចង.កស្លាប់បាត់ទៅហើយ ។ តាមការពិននិត្យរបស់នគរបាលជំនាញបានឱ្យដឹងថា បុរសរូបនោះបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន ។ ដោយពុំមានបងប្អូនសពត្រូវបាននគរបាលបញ្ជូនទៅវត្តស្ទឹងមានជ័យដើម្បី រងចាំបងប្អូនមកយកធ្វើបុណ្យតាមប្រពៃណី ៕

9a43d9b8-a190-4a30-ad20-993bc3a12f7f
Loading...
Loading...
Recently Posts