នារី​កំពុង​ជិះ​ម៉ូតូ ត្រូវបាន​ជនសង្ស័យ៤នាក់ ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ​បានសម្រេច

  • 2017-09-25 01:24:07
  • Views 83

Shares

ភ្នំពេញៈ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ចំណុចកើតហេតុនៅម្តុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) ដែលស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

220770608

នារីរងគ្រោះបានជិះម៉ូតូដេញតាមយកកាបូបលុយវិញ ខណៈពេលតាមមកដល់ចំណុចក្រោយសាលាវ៉ាន់ដា នារីរងគ្រោះបានស្រែកថា ចោរៗ ទើបប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាចេញមកកាក់ចាប់បានជនសង្ស័យម្នាក់ ចំណែក៣នាក់ទៀត រត់គេចខ្លួនបាត់។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបច្ចុប្បន្ននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដកហូតម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ខ្មៅលាយក្រហម ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1GH- 8780។

220770605

មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាក wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១D-៥២៥៤ ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវ៤៣០ ខណៈពេលកំពុងតែធ្វើដំណើរ ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមពីក្រោយយ៉ាងលឿន ហើយបានធ្វើសកម្មភាពឆក់កាបូបលុយរបស់នាងបានសម្រេច រួចពួកគេព្យាយាមជិះម៉ូតូរត់គេចខ្លួន។ នាងក៏បានព្យាយាមជិះម៉ូតូដេញតាមពីក្រោយយ៉ាងលឿន ព្រោះតែក្នុងកាបូបនោះ មានលុយ៥០០ដុល្លារ ដែលទុកបង់ថ្លៃសាលារៀន ខណៈពេលដេញតាមមកដល់ចំណុចក្រោយសាលាវ៉ាន់ដា ផ្លូវលេខ៤០២ នារីរងគ្រោះក៏បានស្រែកឮៗ មានចោរ។ ភ្លាមៗនោះប្រជាពលរដ្ឋបានចេញមកកាក់ម៉ូតូក្រុមជនសង្ស័យ ហើយចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែក៣នាក់ រត់គេចខ្លួនបានសម្រេចក៏ត្រូវប្រជាពលរដ្ឋនៅទីនោះព្រួតវាយជនសង្ស័យរូបនោះម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ សំណាងល្អដែលសមត្ថកិច្ចចុះមកដល់អន្តរាគមន៍ទាន់ពេលវេលា រួចសមត្ថកិច្ចក៏ចាប់នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្តងទៅ។

220770607

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវីធី៕

220770606
Loading...
Loading...