បុរស​ម្នាក់ វាយកម្ទេច​ប៉ាណូ​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចោល រួច​ក៏​រត់​សំដៅ​ចូល...

  • 2017-09-25 01:19:19
  • Views 491

Shares

ភ្នំពេញៈ នៅម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បានដើរតាមបណ្តោយផ្លូវ៩០ មុខសាលាខណ្ឌដូនពេញចាស់ រហូតដល់មុខមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ស្រាប់តែជនបរទេសនោះ ដើរមកវាយកញ្ចក់ប៉ាណូផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា នៅមុខមន្ទីរគណបក្សខណ្ឌដូនពេញ រួចក៏រត់សំដៅចូលក្នុងផ្ទះសំណាក់ មុនីវង្ស ខាងជើងសាលារាជធានីភ្នំពេញ។

hit-banner

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក្រោមកាបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលខណ្ឌ បានចុះទៅដល់ផ្ទះសំណាក់នោះ នៅជាន់ទី៣ ក៏បានឃើញជនបរទេសនោះ កំពុងសម្ងំនៅក្នុងបន្ទប់លេខ៣៣។ បន្ទាប់មក កម្លាំងអាជ្ញាធរបានឲ្យគាត់ចុះមកក្រោម ដើម្បីជិះរថយន្តទៅមន្ទីរពេទ្យ ដើម្បីដេរមុខរបួស ហើយជនបរទេសនោះ ក៏បានឡើងរថយន្តគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ជិះមកមណ្ឌលសុខភាពខណ្ឌដូនពេញ តាមកាស្នើសុំរបស់អាជ្ញាធរ ដើម្បីព្យាបាលមុខរបួស និងអនុវត្តន៍វិធានកាច្បាប់នៅពេលក្រោយ។

បច្ចុប្បន្នជនបរទេសខាងលើ បានដេមុខរបួសរួចរាល់ហើយ និងកំពុងដឹកចេញពីមណ្ឌលសុខភាពខណ្ឌ ឆ្ពោះទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរបន្ត៕

1-56
220730804
220730805
220730807
220730808
Loading...
Loading...
Recently Posts