ខេត្តបន្ទាយមានជ័យ បួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំ ២០១៩ នេះ .?

  • 2019-04-14 04:57:58
  • Views 80

Shares
file_3

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាល ក្រុងសិរីសោភ័ណ បានធ្វើពិធី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ពិធីបួងសួង នេះធ្វើនៅព្រឹក ថ្ងៃទី១០ ខែមេសាឆ្នាំ ២០១៩នេះ ដោយអ្នកចូលរួមសមាជិកក្រុមប្រឹក្សាខេត្តមាន ឯកឧត្តម លោក ជំទាវ អស់លោក លោកស្រី មន្រ្តីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមជាច្រើនអ្នក។ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថា ការប្រារព្ធពិធីបួងសួងសុំក្តីសុខចម្រើន ក្នុងឱកាសបុណ្យ ចូលឆ្នាំនិង អបអរ សាទ របុណ្យចូល ឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ. ២០១៩ ឯកឧត្តម បានធ្វើពិធីបួង សួងជាច្រើនកន្លែង នៅអាសនៈសំខាន់ៗ ក្នុងខេត្តរួមមាន១អាសនៈលោកតាឈួន តាណងគង់ នៅលើចង្កេះភ្នំស្វាយ ខាងក្រោយអគារសាលាខេត្ត ២នៅ អាសន:អវតារលោកិស្វារៈដៃ៣២ រង្វង់មូល មុខសាលាខេត្ត ៣នៅអាសន:ព្រះម៉ែជំទាវស្រីគ្រប់ល័ក្ខ និង៤នៅ ស្តូបព្រះរូប សំណាក ព្រះបាទ ជ័យវរ័ន្នទី ៧ ក្នុងបរិវេណសួនមានជ័យ ដែលជា ទីតាំងទាំង នោះស្ថិត នៅក្នុងសង្កាត់ អូរអំបិល និងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្យមានជ័យ។ឯកឧត្តម សួន បវរ បានបន្តថា រដ្ឋបាលខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ បានប្រារព្ធធ្វើពិធី បួងសួងសុំសេចក្តីសុខសេចក្តី ចំម្រើននាពេលនេះ គោលបំណង ដើម្បីសុំសេចក្តីសុខសេចក្តីចំម្រើន នៅក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែររបស់ យើងគ្រប់គ្នាៗដែលនិងឈានមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ពោលគឺថ្ងៃ អាទិត្យ ១០ កើត ខែ ចែត្រ ព.ស ២៥៦២ រហូតដល់ថ្ងៃ អង្គារ ១២ កើត ខែ ចែត្រ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០១៩ ដែលប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី ជ័យមង្គល វិបុលសុខ។និងជាពេលវេលា ប្រកបដោយភាពឧត្តុងឧត្តម មហាប្រសើរ ក្នុងក្រុមគ្រួសារខ្មែរនិមួយៗ និងសង្គមជាតិទាំងមូល ក្នុងការទទួលទេវតាឆ្នាំថ្មីឆ្នាំ២០១៩នាពេលនេះ ព្រះនាមទុង្សាទេវី បុត្រីទី ១ នៃ កបិលមហាព្រហ្ម។

file_6

 

ឆ្លៀតក្នុងឱកាស នក្ខត្តឬក្សនេះផងដែរ ឯកឧត្តម សួន បវរ ក៏ធ្វើការអំពាវនាវដល់ បងប្អូនជន រួមជាតិ ខ្មែរ ទាំងអស់ ពិសេសក្រុមយុវជន យុវនារីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កុំប្រើប្រាស់ គ្រឿងញៀន ទាំងការផលិតចរាចរណ៍ រក្សាទុកជួញដូរ ចែកចាយ ព្រោះវាជាអំពើរខុសច្បាប់កុំលេងល្បែងស៊ីសង គោរពច្បាប់ចរាចរណ៍ កុំលេង គប់ទឹក តាមដងផ្លូវសាធារណៈ និងចូរប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្រ្កាន ការពារផ្ទុះសេ ខ្សែភ្លើង ដែលបង្កឲ្យឆេះរាលដាល បង្កឲ្យខូចខាត ទ្រព្យ សម្បត្តិជាដើម។ ប៉ុន្តែឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ សូមនាំគ្នាមក ចូលរួមលេង កំសាន្តសប្បាយរីករាយនៅក្នុងបរិវេណ សួនមានជ័យដែលមានរៀបចំ ទីតាំង សង្ក្រា ន្តធំៗ៣កន្លែង១ នៅសួនមានជ័យ ក្រុងសិរីសោភ័ណ២ នៅភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែតនិងទី ៣នៅប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួកផងដែរ។ (ដោយលោកម៉ែន ច័ន្ទ ដារ៉ា )។

file_4
file_7

 

Loading...
Loading...
Recently Posts