ជនសង្ស័យ១០នាក់ ពូនផ្តុំគ្នាជក់គ្រឿងញៀន ត្រូវបានកំលាំង អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ .?

  • 2019-04-14 04:20:39
  • Views 356

Shares

 

file

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ១០នាក់ពូនផ្តុំគ្នាជក់គ្រឿងញៀនត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំ ការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនបាន ១០នាក់បញ្ជូនទៅ តុលាការ បាននៅវេលាម៉ោង១អាធ្រាត្រចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ អ៊ុ សាខន បានបញ្ជាក់់ឲ្យដឹថា ជនសង្ស័យទាំង១០នាក់នោះ១ឈ្មោះ មួន ផានិត ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ២មានឈ្មោះ ដាវ ថាញ់ហ៊ុង ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ ៣មានឈ្មោះ សន សា ភេទ ប្រុស អាយុ ២៧ឆ្នាំមុខរបរ ជាងដេរ៤មានឈ្មោះ ម៉ៅ ហៀង ភេទ ប្រុស អាយុ ១៤ឆ្នាំមុខរបរ រើសអេតចាយ៥មានឈ្មោះ កូវ ធី ភេទ ប្រុស អាយុ ២៧ឆ្នាំមុខរបរកម្មករ៦មានឈ្មោះ ឡុញ ធីតា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ លក់ស្បែកជើង៧មានឈ្មោះ យិន សុគន្ធ ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ៨មានឈ្មោះ ចាន់ សុរស់ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ៩មានឈ្មោះ តូច ចំរើន ភេទ ប្រុស អាយុ ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ១០មានឈ្មោះ សុខ ថេត ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រើសអេតចាយ ទាំង១០ នាក់រ នេះ រស់នៅ ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យនិងដកហូតនៅវត្ថុតាង រួមមានគ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ១កូនថង់ ស្មើ ០.១៨ក្រាម ,កាំបិតប៉ាំងតោ ចំនួន ១បន្តោងលោហធាតុ ចំនួន ១ទូរស័ព្ទដៃ, ចំនួន ២គ្រឿង ,នាឡិកាដៃ, ចំនួន ២គ្រឿង។

file_1

 

ហើយជនសង្ស័យ ទាំង១០នាក់នេះត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការ ដ្ឋានកង រាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ដោយបានការអនុញ្ញាត ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធ ហត្ថ ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ផ្អែកលើ ចម្លើយ សារភាពរបស់ជនសង្ស័យ និង យោងតាមការធ្វើតេស្តទឹកនោមលើ ជនសង្ស័យទាំង ១០នាក់ នេះ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញ បានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយនិងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ផងដែរ។ ( ដោយ ម៉ែន ច័ន្ទដារ៉ា)។

Loading...
Loading...
Recently Posts