កងរាជអាវុធហត្ថត្រៀមកម្លាំង ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ២៤ ម៉ោង ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ

  • 2019-04-12 10:38:22
  • Views 46

Shares
IMG-20190412-WA0001

 

ខេត្តរតនគិរី៖ លោកឧត្ដមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធខេត្ត ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងខេត្តរតនគិរី នាថ្ងៃទី ១១ ខែមេសានេះថា រូបលោកបានដាក់បទបញ្ជាអោយកងរាជអាវុធហត្ថទាំង ៩ ស្រុក-ក្រុងក្នុងខេត្ត ឲ្យត្រៀមលក្ខណៈក្នុងការពារសន្តិសុខសន្តិសុខសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្ត ក្នុងទឹកដីខេត្តរតនគិរី នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ឲ្យទទួលបាននូវសុខសុវត្ថិភាព ២៤ ម៉ោងលើ ២៤ ម៉ោង ទាំងនៅតំបន់ទេសចរណ៍ និងតាមទីវត្តអារាមផងដែរ ។

IMG-20190412-WA0005

 

លោកមេបញ្ជាការកង រាជអាវុធហត្ថខេត្តរតនគិរី នេះ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ សូមឲ្យចូលរួមសហការណ៍ ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការផ្ដល់ព័ត៌មាន រាល់បញ្ហាអសន្តិសុខណាមួយ ដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ក៏បានអំពាវនាវបន្ថែមទៅដល់ភ្ញៀវទេសចរទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សូមឲ្យយកចិត្តទុកដាក់បន្ថែមក្នុងការការពារ ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជៀសវាង នូវការធ្វេសប្រហែស ធ្វើឲ្យមានការបាត់បង់ណាមួយ ដោយសារជនឆ្លៀតឱកាស ។ បន្ថែមពីនេះទៀត លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន ក៏បានបញ្ជាក់ថា បញ្ហាអគ្គីភ័យ ក៏ដូចជាភ្លើងឆេះព្រៃនៅក្នុងរដូវក្តៅនេះ ក៏ជាបញ្ហាមួយដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត គួរតែចាប់អារម្មណ៍ផងដែរ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមានការសែនព្រេន អុជធូប ទាន ឬក៏ដុតក្នុងផ្នក់ភ្លើង សូមឲ្យមានការប្រុងប្រយ័ត្ន ពេល ចាកចេញពីលំនៅដ្ឋាន សូមឲ្យពិនិត្យមើលឡើងវិញចំពោះបញ្ហានេះ ខ្លាចក្រែងមានបញ្ហាអគ្គីភ័យណាមួយកើតឡើងជាយថាហេតុ ៕ (ដោយ លោក ស៉ីម បឿន )!!

IMG-20190412-WA0003

 

 

Loading...
Loading...
Recently Posts