១​បទ​នេះ​នៅ​តែ​ពីរោះ​រណ្ដំ​ចិត្ត​​ តារា​ចម្រៀង​​ស្រី​ស្ទើរ​គ្រប់​ជំនាន់​យក​មក​ច្រៀង​ត្រាប់​ឡើង​វិញ​​

  • 2017-09-12 04:42:23
  • Views 118

Shares

បទចម្រៀង"ចាំនៅតែចាំ" ជាសំនៀងដើមរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ត្រូវបានតារាចម្រៀងស្រីល្បីឈ្មោះពីមួយជំនាន់ទៅមួយជំនាន់យកមកច្រៀងសាឡើងវិញជាបន្តបន្ទាប់ ហើយនៅតែពីរោះ និងទទួលបានការគាំទ្រពីមិត្តអ្នកស្ដាប់ដដែល ។

Feature-1280x(721)_large

ដោយសារតែមានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកស្តាប់ ថ្ងៃនេះ Sabay សូមធ្វើការបង្ហាញតារាចម្រៀងស្រីល្បីឈ្មោះ៣រូបបានយកបទ "ចាំនៅតែចាំ" មកច្រៀងត្រាប់តាមសាជាថ្មីមាន អ្នកនាង ម៉េង កែវពេជ្ជតា ទូច ស៊ុននិច និង លី អ៊ីវ៉ាធីណា ។

គួរបញ្ជាក់ថា “ចាំនៅតែចាំ" និពន្ធទំនុកច្រៀងដោយ អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដឹកនាំភ្លេងលោក មែរ ប៊ុន និងបកស្រាយយ៉ាងពីរោះរណ្ដំចិត្តដោយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា។ ចំណែកឯបទភ្លេងវិញមានប្រភពមកពីប្រទេសចិន។

"ចាំនៅតែចាំ" ច្រៀងដោយរាជិនីសំឡេងមាស រស់ សេរីសុទ្ធា

ដើម្បីកុំឲ្យខាតពេលយូរទៅរីករាយស្តាប់ និងទស្សនាបទ "ចាំនៅតែចាំ" ដែលបកស្រាយដោយតារាចម្រៀងស្រីទាំង៣ រូបខាងក្រោមនេះទាំងអស់គ្នា៖

១/"ចាំនៅតែចាំ" ច្រៀងដោយអ្នកនាង ម៉េង កែវពេជ្ជតា

២/ "ចាំនៅតែចាំ" ច្រៀងដោយ ទូច ស៊ុននិច

៣/"ចាំនៅតែចាំ" ច្រៀងដោយ លី អ៊ីវ៉ាធីណា

Loading...
Loading...