ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្ត អមដំណើរដោយមន្ត្រី តាមមន្ទីរពាក់ព័ន្ធជុំវិញខេត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយ ទៅចែកជូនបងប្អូនកងយោធពលខេមរភូមិន្ទផ្នែកសឹករងស្រុកម៉ាឡៃ . !!

  • 2019-04-08 10:29:47
  • Views 40

Shares
IMG_20190408_172950_501

 

ខេត្តបន្ទាយមានជ័យ៖ នៅ ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ បានចុះសួរសុខទុក្ខនិងនាំយកអំណោយ ទៅចែកជូនបងប្អូនកងយោធពលខេមរភូមិន្ទផ្នែកសឹករងស្រុកម៉ាឡៃ នៅទីបញ្ជាការកងអនុសេនាធំទី១ ដែលឈរជើងស្ថិតនៅក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

IMG_20190408_172954_776

 

ក្នុឱកាសចុះសួរសុខទុក្ខដល់កងយោធពលខេមរភូមិន្ទ នាពេលនេះ ឯកឧត្តម អោម ចន្ថា អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំ ផ្ញើសួសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឱកាសបុណ្យចូលឆ្នាំជិតចូលមកដល់និងជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកជាទីបំផុត។ ឯកឧត្តម អោម ចន្ថា បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីផ្សារភ្ជាប់ការទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូមសម្តែងនៅការ កោតសរសើរចំពោះកងកម្លាំងកងយោធពលខេមរភូមិន្ទផ្នែកសឹករងស្រុកម៉ាឡៃ ទីបញ្ជាការកងអនុសេនាធំទី១ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ចនៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បានមានមតិផ្តាំផ្ញើដល់កងកម្លាំងយោធពលខេមរភូមិន្ទទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជាក្នុងនាមកងកម្លាំងប្រដាប់អាវុធក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខឲ្យល្អ នៅតាមព្រំដែនត្រូវមានសាមគ្គីភាព ឯកភាពរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងកងយោធពលខេមរភូមិន្ទ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ជាដើម។

IMG_20190408_172944_085

 

ហើយអំណោយដែលយកទៅចែកជូនបងប្អូននាពេលនេះរួមមាន៖ ទឹកក្រូច, ស្រាបៀ, ត្រីខ ,ទឹកសុទ្ធ, ទឹកស៊ីអីុវ, ទឹកត្រី ,ស្កសរ ,នំធុង,ប៊ីចេង ,ខ្ទឹមសរ និងថវិការមួយចំនួនផងដែរ។ (ដោយលោកម៉ែនច័ន្ទដារ៉ា)!!

Loading...
Loading...
Recently Posts