ផ្ទះស្តុកឈើខុសច្បាប់ក្នុងស្រុកអូរយ៉ាដាវមួយកន្លែង ត្រូវសមត្ថកិច្ចបង្ក្រាប

  • 2019-04-08 06:23:02
  • Views 72

Shares
IMG-20190408-WA0026

 

ខេត្តរតនគិរីៈ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ កម្លាំងចម្រុះ ស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបផ្ទះស្តុកឈើមួយកន្លែង ស្ថិតក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ បន្ទាប់ពីទទួលបាន ការរាយការណ៍ពីប្រជាពលរដ្ឋ។ ក្នុងករណីបង្ក្រាបនេះដែរ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង បានឲ្យក្រុមអ្នកយកព័ត៌មានដឹងនៅល្ងាចថ្ងៃទី៧ មេសា នេះថា កម្លាំងមានការស្មុគស្មាញ ក្នុងការបង្ក្រាបលើករណីមួយនេះណាស់ ពីព្រោះ ឈើដែលស្តុកទុកនេះ ជាឈើដែលប្រជាពលរដ្ឋ ជនជាតិដើមភាគតិច លួចដឹកដោយម៉ូតូ យកមកលក់ឲ្យឈ្មួញ ហើយក្រុមឈ្មូញប្រមូលទិញលួចដឹកយកទៅលក់បន្តប្រទេសវៀតណាម ក៏ប៉ុន្តែដោយសារ មានការរឹតបន្តឹង ពីសមត្ថកិច្ច ក្នុងការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ទើបឈើនេះនៅស្តុកច្រើនយ៉ាងនេះ។

IMG-20190408-WA0025

លោកព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថា ម្ចាស់ផ្ទះស្តុកឈើនេះ មានឈ្មោះ ប៉ូយ គីវ អាយុ៣៧ឆ្នាំ ជនជាតិ ច្រាយ ហើយម្ចាស់ផ្ទះរូបនេះ មិនទាន់បញ្ជាក់ថា ម្ចាស់ឈើនេះ ជារបស់អ្នកណាពិតប្រា កដនៅឡើយទេ។ លោក ហុង វណ្ណរាន នាយរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ បានឲ្យដឹងដែរថា ឈើនេះជាប្រភេទឈើ សុក្រំ អាឡាំងបួនជ្រុង។ ករណីបង្ក្រាបនេះ ប្រើរយៈពេល ១ថ្ងៃពេញ ដូច្នេះឈើទាំងនេះ បានត្រឹមដឹកជម្លៀសចេញយកទៅទុកកន្លែងមានសុវត្ថភាពសិន ស្អែកឡើងថ្ងៃទី៨ ទើបធ្វើវាស់វែងជាបន្តទៀត៕(. ដោយ  ស៊ឹម បឿន )!!

IMG-20190408-WA0024

 

 

Loading...
Loading...
Recently Posts