ប្តីនិងប្រពន្ធនាំគ្នាទៅបេះបន្លែ នៅចំការ ស្រាប់តែប្រទះឃើញគ្រាប់បន្សល់តាំងពីសម័យសង្រ្គាម យកទៅបោះចោលផ្ទុះបណ្តាលរងរបួស..!

  • 2019-04-05 06:56:31
  • Views 140

Shares

 

IMG_20190405_134934_031

 

បន្ទាយមានជ័យ :ប្តីនិងប្រពន្ធនាំគ្នាទៅបេះបន្លែ នៅឯចំការស្រាប់តែប្តីប្រទះឃើញគ្រាប់បន្សល់ទាំងពីសម័យសង្រ្គាម យកទៅបោះចោលនិងគល់ ឈើស្រាប់តែផ្ទុះបណ្តាល ឲ្យរងរបួសទាំងប្តីប្រពន្ធនៅវេលាម៉ោវ១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។ នៅត្រង់ចំណុចគោកអាឡោកខាងលិចឈាងខាងត្បូង ភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យ ។ សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៌មាន ឲ្យដឹងថា: ជនរងគ្រោះប្តី មានឈ្មោះ នឹម ថួត ភេទប្រុស អាយុ១៧ ឆ្នាំ ប្រពន្ធមានឈ្មោះភា ផាន ភេទស្រី អាយុ ២០ឆ្នាំ ទាំង២នាក់រស់នៅក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក បន្ទាយមានជ័យ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមុនពេលកើតហេតុ ប្តី ប្រពន្ធទាំង២នាក់នេះបាននាំគ្នាទៅរកបេះបន្លែយកមកធ្វើអន្លក់ ដើម្បីហូបជាមួយទឹកគ្គ្រឿងស្រាប់តែប្តីបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសល់តាំងពីសម័យសង្គ្រាមក៏រើស ហើយយកទៅបោកនឹងគល់ឈើក្រាក់បណ្តាលឲ្យផ្ទុះ ត្រូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២ នាក់ប្តីប្រពន្ធ វាទំនងជាជនរងគ្រោះនោះនៅវ័យក្មេងមិនស្គាល់ថារបស់នោះជាគ្រាប់ទើបយកទៅបោកមើលដូច្នោះ ។ ក្រោយពីកើតហេតុរួចហើយជនរងគ្រោះត្រូវបាន បងប្អូនជួយដឹកជញ្ជូនទៅសង្រ្គោះ ព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយចេក តែដោយសាររបួសធ្ងន់ពេកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត កម្ពុជា ជប៉ុន ស្រុកមង្គលបូរីបន្តទៀត។

IMG_20190405_134930_043

 

សូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់អ្វីដែលយើងមិនស្គាល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរាយការជូនសមត្ថកិច្ច ផង។ (ដោយលោកម៉ែនច័ន្ទដារ៉ា)!!

Loading...
Loading...
Recently Posts