បែកធ្លាយរឿងមេឈ្មួញឈើ ហ៊ូ​វ​​ ជី​វ៉ៃ​​ នៅខេត្តរតនគិរី យក​លុយ​ពី​យួន​រាប់​សែន​ដុល្លារ​ចែកចាយ​សមត្ថកិច្ច​ បើកផ្លូវ​ រក​សុី​ឈើ​ខុសច្បាប់​សារជាថ្មី​....?

  • 2018-12-22 05:53:02
  • Views 121

Shares
1545457755165

តាមសេចក្តីរាយការណ៍: ពីប្រជាសហគមន៍នៅភូមិប៉ាដលបានឲ្យដឹងថា : សកម្មភាពកាប់បំផ្លាញព្រៃឈើពី ក្រុមឈ្មួញ មានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
តាមប្រភពព័ត៌មាន បន្តថា៖ មេឈ្មួញឈើល្បីឈ្មោះ ណុប វណ្ណះ និងឈ្មោះ ហូវ ជីវ៉ៃ ជាមន្រ្តីអាវុធហត្ថ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន អភិបាលខេត្តនិងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត បានចំណាយលុយរាប់សែនដុល្លារក្នុងមួយខែៗ ទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធគ្រប់អង្គភាព ដែលអង្គុយចាំរាប់ក្បាលឡានយកលុយ ជាថ្នូរការមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួននោះ។ ប្រភពខាងលើបានបន្តទៀតថា មេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើនេះ បានយកលុយពីឈ្មួញឈើជនជាតិវៀតណាមរាប់សែនដុល្លារ មកចែកចាយមន្ត្រីជំនាញពាក់ព័ន្ធ ចាប់តាំងពីថ្ងៃទី ១៧ធ្នូឆ្នាំ2018មកម្លេះជាថ្នូរ ដើម្បីបើកផ្លូវឲ្យពួកគេបានសិទ្ធិក្នុងការដឹកជញ្ជូនឈើខុសច្បាប់ឆ្លងដែនទៅប្រទេសវៀតណាមសារជាថ្មីឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារបែកធ្លាយព័ត៌មានដល់ថ្នាក់ជាតិ។
តែពេលថ្មីៗនេះ."សម្តេចក្រឡាហោម ស ខេង " បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ទំនងញៀននឹងការប្រព្រឹត្តអំពើរពុក រលួយ បានបណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែន ដោយគ្មានខ្លាចរអែងថ្នាក់ដឹកនាំជាតិឡើយ។
ក្រៅពីកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើហើយបន្តកាប់ ព្រៃឈើក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងស្រុកតាវែង និងស្រុកសេសាន ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកូនមុំ ស្រុកលំផាត់ ក៍ត្រូវបានមេឈ្មួញដុះស្លែល្បីឈ្មោះ ប្រចាំខេត្តរតនៈគិរីទាំងពីរូបនេះ ចេញមុខកាងឲ្យគេចូលកាប់បំផ្លាញយ៉ាងមហន្តរាយផងដែរហើយបន្ត ដឹកយកទៅលក់នៅព្រំដែនយួន ដោយមួយចំនួនធំចេញតាមច្រករបៀង និងមួយចំនួនទៀតចេញតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ពាក់ព័ន្ធ និងករណីខាងលើ
(អង្គភាព យើងខ-្ញុំ 088 2099020-) ទំនាក់ទំនង សុំការបំភ្លឺ ពីអាជ្ញាធរ និងសមត្ថកិច្ច ខេត្តរតនគិរី ពុំបានឡើយនៅពេលនេះ ...?

Loading...
Loading...
Recently Posts