បែកធ្លាយ !! ក្រុមហ៊ុន​ សំអឿន ​សុវណ្ណ បំផ្លា​ញព្រៃ ព្រះរ​ការ ជិត រលាយអស់ហេីយដោយមានការឃុបឃិត ពីមន្ត្រីជំនាញ ជុំវិញ ខេត្តព្រះវិហារ ..យ៉ាងរលូន....?.

  • 2018-12-16 03:32:09
  • Views 82

Shares
1544929779719

តាមប្រភពពីី មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននៅស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថា ៖ ក្រុមហ៊ុនសំអឿនសុវណ្ណ មានអាជ្ញាប័ណ្ណប្រមូលទិញ ឈើពីក្រុមហ៊ុន ដីសម្បទាន សេដ្ឋកិច្ច ដែលមានទំហំជាង៤០០០ហិកតា-នៅក្នុង ស្រុកឆែប និងស្រុកជ័យសែន។
ប្រភពបានបន្តទៀតថា ក្នុងដីសម្បទាននោះគ្មាននៅសល់ព្រៃឈើសម្រាប់ កាប់ធ្វើអាជីវកម្មតទៅទៀតទេ ប៉ុន្តែ ក្រុមហ៊ុន សំអឿនសុវណ្ណ បានប្រើប្រាស់អាជ្ញាប័ណ្ណចាស់ដើម្បីប្រមូលទិញឈើ ពីប្រជាពលរដ្ឋ និងក្រុមជនល្មើសដែលចូលកាប់ក្នុង ព្រៃព្រះរកា ហើយដឹកជញ្ជូនចូលមកទីតាំង ក្រុមហ៊ុនរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់។ ទង្វើរបស់ក្រុម ហ៊ុនសំអឿន សុវណ្ណនេះ មានការឃុបឃិតជាប្រព័ន្ធពីសំណាក់ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនមកដល់សព្វថ្ងៃនេះ។

ប្រភពពី ប្រជាសហគមន៍ការពារព្រៃព្រះរកា ក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ បានឲ្យដឹងថាមួយរយៈចុងក្រោយនេះក្រុមហ៊ុនសំអឿនសុវណ្ណ កំពុងបង្កើនសកម្មភាពប្រមូលទិញឈើពីប្រជាពលរដ្ឋនិងពីក្រុមជនល្មើសដែលចូលទៅកាប់ដឹកចេញពីព្រៃព្រះរកា កាន់តែច្រើនឡើងៗ។

នៅពេលប្រមូលទិញបានច្រើន ក្រុមហ៊ុនសំអឿនសុវណ្ណ បានអារច្រៀក រួចដឹកជញ្ជូនទៅចែកចាយតាមដេប៉ូក្នុងក្រុងព្រះវិហារ និងខេត្តមួយចំនួនក្នុងស្រុកក៏ដូចជាដឹកជញ្ជូនចូលទៅខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ យ៉ាងសុខស្រួល។
មេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ គិតតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅរាប់សែន ដុល្លារហើយសមត្ថកិច្ចនៅតាមដងផ្លូវនាំគ្នាសម្ងំទទួលផលប្រយោជន៍ពី ក្រុមហ៊ុនសំអឿនសុវណ្ណមិន-ខ្វល់ពីការរិះគន់អ្វីទាំងអស់អោយតែបានប្រយោជន៍ ជាការស្រេច។

ប្រភពពី មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនសំអឿនសុវណ្ណ បង្កើនសកម្មភាពប្រមូល ទិញឈើដែលពលរដ្ឋចូលទៅកាប់ដឹកជញ្ជូនចេញពីព្រៃព្រះរកា យ៉ាងរលូន។
បញ្ហានេះបង្ហាញឲ្យឃើញថា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដូចជាគ្មានបទបញ្ជាក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើស ព្រៃឈើដែល កំពុងក្លាយជារឿងចំរូងចំ រះ យ៉ាងក្តៅគគុគព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ កំពុងឃុបឃិតគ្នាឲ្យក្រុមហ៊ុន សំអឿនសុវណ្ណ បន្តសកម្មភាពបំផ្លាញព្រៃព្រះរកា យ៉ាងមហន្តរាយ ផងដែរ។

ប្រជាពលរដ្ឋនៅស្រុកជ័យសែន និងស្រុកឆែប ខេត្តព្រះវិហារ បានអំពាវនាវឲ្យ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមមេត្តាជួយចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃព្រះរកា ជាបន្ទាន់ ព្រោះបច្ចុប្បន្នមន្ត្រីបរិស្ថានការពារព្រៃព្រះរកា គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសព្រៃ ឈេីកើតឡើង ក្នុងដែនគ្រប់គ្រងរបស់ខ្លួនបេីមិនដូច្នោះទេមុខជារលាយអស់ហេីយ។

ពាក់ព័ន្ធ ករណី ខាងលើ គេហទំព័រ យើង ខ្ញុំ ពុំអាចទំនាក់ទំនង ពី ប្រធាន គ្រុម ហ៑ុន និងមន្ត្រី ជំនាញ បានឡើយនៅពេលនេះ ...?

(ដោយ  ខ្មែរអីវីរីញូ-0969037788-)!!

 

 

Loading...
Loading...
Recently Posts