​ចែ មុំ​ ​​ មេឈ្មួញឈើ ដឹ​កជ​ញ្ជូ​ន ឈើ​​ ​ឆ្ល​ង​ដែនទៅ ប្រ​ទេ​ស វៀ​តណា​ម ​ យ៉ាងអនាធិបតេយ្យសមត្ថកិច្ចជំនាញ មិនមានវិធានការទប់ស្កាត់!!

  • 2018-11-22 06:18:32
  • Views 61

Shares
collage_1542866897648

ខេត្តក្រចេះ : ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ ថា ៖ រៀងរាល់យប់កន្លងមក គេឃើញមានរថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដឹកឈើពេញប្រៀប ជាឈើឡាំងធំៗ ប្រភេទឈើសុក្រំភ្នំ ត្រូវបានចែ មុំ អាងអំណាចសមត្ថកិច្ចប៉េអឹមខេត្តក្រចេះ ដឹកឈើចេញពីស្រុកចិត្របុរី និងចេញពីអូរគ្រៀង ឆ្ពោះមកកាន់ស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅ ប្រទេសវៀតណាម គ្មានសមត្ថកិច្ចតាម ដងផ្លូវ ឬ សមត្ថកិច្ចជំនាញណា ហ៊ានប៉ះពាល់សោះឡើយ ដោយសារយាយមុំចេះសម្របសម្រួល ជាមួយមន្ត្រីអាជ្ញាធរខេត្ត-ស្រុក និងមេៗ សមត្ថកិច្ចប្រដាប់អាវុធ និងមេសមត្ថកិច្ចជំនាញ + មេឈ្មួញទុច្ចរឹតអស់ហើយ។

តាមប្រភព បន្តទៀតថា៖ ម្យ៉ាង ដោយសារមេឈ្មួញយក ឈ្មោះ ខុម ជាកូនបង្កើតលោកផ្កាយ១ សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រចេះ មកកាង ទើបមេឈ្មួញចែ មុំ រហ័សនាមចែមុំ នោមឆេះ ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាម រាល់យប់ថ្ងៃ ដោយរលូនមិនមានអ្នកណាហ៊ានក្អកសួរនាំនិងបង្ក្រាបនោះឡើយ។

ប្រភពដដែល បន្តថា៖ ចែ មុំ មានទីលំនៅក្នុងភូមិអណ្តែតដូន សង្កាត់ក្រគរ ក្រុងក្រចេះ ដែលជាឈ្មួញជើងខ្លាំងដុះស្លែ រកស៊ីឈើប្រណីតខុសច្បាប់ ដឹកតាមរថយន្តសាំយ៉ុងយ៉ាងល្បីរន្ទឺក្នុងខេត្តក្រចេះ សម្រុកចូលមកស្រុកស្នួលទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានបង្ក្រាបទេ ដោយចែ មុំ យកឈ្មោះ ខុម ជាកូនបង្កើតលោក ឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថ ខេត្តក្រចេះ មកកាងរាល់ សកម្មភាព ជួញ ដូរឈើ ល្មើសច្បាប់របស់ខ្លួន។


សេចក្តីរាយការណ៍ ឲ្យដឹងទៀតថា៖ បន្ទាប់ពីជំនួញឈើខុសច្បាប់ស្ងប់ស្ងាត់មួយរយៈដោយសារតែ (សម្តេចគតិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា.)អញ្ជើញទៅខេត្តក្រចេះ ហើយនៅពេលដែល-សម្តេចត្រឡប់មកវីញ -សកម្មភាពដឹកជញ្ជូនឈើចាប់ផ្តើមកក្រើកឡើងវិញភ្លាម នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកានេះ ក្បួនឈើចែមុំនោមឆេះ ក្នុងនោះមានរថយន្តសាំយ៉ុង៥គ្រឿងដឹកឈើប្រណឹតចេញតាមច្រកស្នួលយ៉ាងគឃ្លើន ដោយពុំមានសមត្ថកិច្ចជំនាញណាមួយលេចមុខចេញបង្រ្កាបឡើយ។

គួររំលឹកថាចែ មុំ ដែលគេល្បីថាជាមេឈ្មួញឈើដ៏មានអំណាចក្នុងខេត្តក្រចេះ បានផ្អាកសកម្មភាពមួយរយៈផងដែរ មុនបោះឆ្នោតនិងក្រោយបោះឆ្នោត ហើយមេឈ្មួញរូបនេះចាប់ផ្តើមដំណើរការវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាប់ៗគ្នា បើទោះជាច្រកក្នុងស្រុកស្នួល ខេត្តក្រចេះ មិនអាចចេញឈើទៅវៀតណាម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុន ប៉ុន្តែចែ មុំ បានដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងទៅវៀតណាម តាមស្រុកស្នួល និងតាមស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយ៉ាងរលូន។

ករណីមេឈ្មួញចែ មុំ ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅវៀតណាមរាល់ថ្ងៃ យប់ គេមិនឃើញលោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ បញ្ជាកម្លាំងបង្ក្រាបនិងទប់ស្កាត់សោះឡើយ ដែលបណ្តាលឲ្យប្រជាពលរដ្ឋរិះគន់ថា លោក សាន្ត ប៊ុនថាន អាចបិទភ្នែកអោយមេឈ្មួញជួញឈើខុសច្បាប់តាមតែអំពើចិត្ត ជាថ្នូរទទួលផលប្រយោជន៍ឬយ៉ាងណា? ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា: បទល្មើសដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រករបៀងនិងច្រកព្រំដែនជាច្រើន កន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ ពុំមានការថយចុះនោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធនិងសមត្ថកិច្ចតាមច្រកព្រំដែន គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដើម្បីចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន។
ពាក់ព័ន្ធនិងករណីខាងលើ អ្នកសារព័ត៌មាន យើងខ្ញុំ ពុំអាចសុំការបំភ្លឺពី លោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ បានឡើយ ពីព្រោះគ្មានលេខ ទូរស័ព្ទ !"(ដោយ ស្នួលក្រចេះ)!!

 

Loading...
Loading...
Recently Posts