គក្រើក ជាថ្មីទៀតហើយ !! ច្រករបៀងចំនួន ២ : ក្នុងខេត្តមណ្ឌលគីរី ក្រុមឈ្មួញ នាំឈើឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងរលូន- ឯកឩត្តម អភិបាលមណ្ឌលគិរី . សម្ងំស្ងាត់ឈឹង -មិនមានវិធានការ ទប់ស្កាត់ឡើយ ..?

  • 2018-11-07 01:38:44
  • Views 38

Shares
IMG-20181031-WA0474

ខេត្តមណ្ឌលគីរី ៖ថ្មីៗនេះ សេចក្តីរាយការណ៍ស្រុកពេ ជ្រាដា ខេត្តមណ្ឌលគីរី បានឱ្យដឹងថា ៖កាលពីយប់ថ្ងៃ ទី  ២៩ ឈានចូលទី ៣០ ខែតុលា ២០១៨ នេះថា ច្រករបៀងចំនួន ២ នៅក្នុងទឹកដីខេត្តមណ្ឌលគីរី បានបើកភ្លើងខៀវក្រុមឈ្មួញធ្វើ សកម្មភាពដឹកជញ្ជូន ឈើយ៉ាងកក្រើកឆ្លងដែន ទៅប្រទេសវៀតណាមបានដោយរលូន ដោយមន្ត្រីជំនាញ ពាក់ពន្ឋ័ និងមន្ត្រីច្រករបៀងទាំងពីរនេះ មិនហ៊ានជាមួយ ក្រុមឈ្មួញ ទាំងនេះឡើយ ។

    
ប្រភពច្បាស់ការមួយបានបង្ហើបឱ្យ ដឹងថា ៖ នៅយប់ថ្ងៃទី ២៩ នេះ រថយន្ត មាក ឡង់គ្រីស័រកែច្នៃ ជាច្រើនគ្រឿង សម្រុកដឹកជញ្ជូនឈើឆ្លងដែនទៅ ប្រទេសវៀតណាម តាមច្រក (ដាក់ដាំ) និងច្រករបៀង (ណាំលៀរ) ហៅប៉ុស្តិ៍ ០៧ - បានយ៉ាងរលូន ក្រោមការឃុបឃិតបើក -ភ្លើងខៀវពីសំណាក់ សមត្ថកិច្ចជំនាញ ដែលមាន-ការពាក់ពន្ឋ័ និងមន្ត្រីប្រចាំការ នៅច្រក ទាំងពី ខាងលើនេះ ផងដែរ ។

ប្រភពបន្តថា : សកម្មភាពនៃកាដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាម បានចាប់ផ្តើមដំណើរការប្រមាណជាមួយ សប្តាហ៍ទៅហើយ ប៉ុន្តែស្ថិតនៅក្នុងសភាព ស្ងៀមស្ងាត់ ទើបតែយប់ម៉ិញនេះ ដោយសារក្បួនរថយន្តដឹកឈើច្រើនគ្រឿង គេបានចែកគ្នា មួយចំនួនឆ្លងទៅតាមប៉ុស្តិ៍ដាក់ដាំ និងមួយ ចំនួនទៀត ឆ្លងចូលទៅតាមប៉ុស្តិ៍០៧ ជាក់ស្តែងដូចឃើញក្នុងរូបភាព នេះស្រាប់ អញ្ជឹង ...?

ជាមួយនិងសកម្មភាព នៃកាចរាចរឈើឆ្លងដែនទៅប្រទេសវៀតណាម គេសង្កេត ឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងមន្ត្រីប៉ុស្តិ៍តាមច្រកទាំងពីហាក់ដូច ជា សម្ងំស្ងាត់ ឈឹងមិនហ៊ាន ជាមួយក្រុមឈ្មួញធំៗ ទាំងនេះឡើយ ។

   
ជុំវិញករណីដឹកឈើជញ្ជូន ឆ្លងដែនខុសច្បាប់ តាមច្រកទាំងពីរនេះ ខាងអង្គភាព :គេហទំព័រ-ខ្មែរ-រី-វី-យូ -នៅព្រឹក ថ្ងៃទី ៣០ ខែតុលា ២០១៨ បានព្យាយាម ទំនាក់ទំនងដើម្បីសុំការបញ្ជាក់ពី លោក ផូ សំអន ប្រធានច្រកណាំលៀរ ៖ អត់មានលេខ ទូរស័ព្ទ ទំនាក់ទំនង បានឡើយ -..?

ដោយឡែកលោក សំ រិទ្ឋណយ មេប៉ុស្តិ៍ច្រករបៀងប៉ុស្តិ៍ ០៧ ក៏មិនអាចទំនាក់ទំនងតាមទូរសព្ទ័ បាន ដែរ ..?

ប្រជាពលរដ្ឋក៏ដូច ៖ មជ្ឍដ្ឋាន មួយចំនួនបានស្នើរ ដល់ -ឯកឧត្តម ស្វាយ សំអ៊ាង -អភិបាលខេត្តមណ្ឌលគីរី -ពិនិត្យមើល ចំពោះ មន្ត្រី ដែលមានការពាក់ព័ន្ធ ព្រៃឈើ - ឬ ក៏ លោក អភិបាលខេត្ត -ខ្លាចអំណាច ក្រុមឈ្មួញឈើ ធំ ៗ ឬក៏ លោក អភិបាលខេត្ត ផ្គើននឹង- បទ បញ្ជា-របស់ ប្រមុខ រាជរដ្ឋាភិបាល - ហ៊ានបើកភ្លើងខៀវ ឱ្យ មានកាចរាចរ ឈើឆ្លងដែន ទៅ ប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ គ្មានការបង្ក្រាប និង ទប់ស្កាត់ ឡើយ ៕
- (ដោយ អ្នកមើលផ្លូវ -!!-095-949325-)!!

Loading...
Loading...
Recently Posts