ភ្លៀងមួយមេ លាយខ្យល់កន្ត្រាក់ បាក់ដើមឈើធំ មួយដើមធ្លាក់បាក់ចំពីលើម៉ូតូមួយគ្រឿង តែសំណាងល្អគ្មានរងរបួសមនុស្ស

  • 2018-10-04 03:59:46
  • Views 82

Shares
66842FF0-0F1D-43E8-A2F8-89698737B343

ភ្នំពេញ៖ ដើមឈើយ៉ាងធំបានធ្លាក់បាក់មកលើផ្លូវ ដើមឈើធ្លាក់បាក់ចំពីលើម៉ូតូមួយគ្រឿង តែសំណាងល្អមិនមនុស្សរងរបួសធ្ងន់នោះទេ ខណៈភ្លៀងនិងខ្យល់ កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរបងវត្តព្រះពុទ្ធមានបុណ្យ តាមបណ្តោយផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀងមានឥទ្ធិផលរហូតបាក់ដើមឈើធំហើយបានធ្លាក់បាក់ចំពីលើម៉ូតូមួយគ្រឿង ដើមយ៉ាងនេះផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់ មនុស្សរងរបួសធ្ងន់នោះទេនោះឡើយ។

109C1202-EAFF-491D-BBBD-099C6F023B85

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយបានហៅរថយន្តស្ទូចយកដើមឈើដើម្បីយកចេញ ចំណែកដើមឈើត្រូវបានអាជ្ញាធរធ្វើការកាត់យកចេញដើម្បីកុំអោយស្ទះចរាចរណ៍ផងដែរ៕

Loading...
Loading...
Recently Posts