រន្ធត់! នារី​ជនរងគ្រោះ​នៅ​អង់គ្លេស​ទម្លាយ​រឿង​​បុរស​រាប់​ពាន់​នាក់​រំលោភ ​តាំង​ពី​អាយុ​១៤ឆ្នាំ

  • 2017-09-24 11:33:45
  • Views 354

Shares

អស់រយៈពេលជាង ១៥ ឆ្នាំមកហើយតាំងពីនាងមានអាយុ ១៤ ឆ្នាំ Caitlin Spencer (ឈ្មោះប្រឌិត) ត្រូវបានបុរសរាប់ពាន់នាក់ចាប់រំលោភ។ ជាលទ្ធផល នាងមានផ្ទៃពោះ ១១ លើក យកកូនចេញ៧លើក រម្លូត២លើក និងនាងទុកទារក២នាក់។ បើតាមកាសែតចំណាស់របស់អង់គ្លេស The Mirror ចុះផ្សាយថ្មីៗនេះ។

PROD-teens-problems-young-woman-sitting-on-floor

ឥឡូវនេះនាងមានភាពក្លាហាន ទម្លាយរឿងដ៏រន្ធត់របស់នាងជាលើកដំបូង ហើយនេះក៏ជាករណីដ៏អាក្រក់បំផុតមួយនៅអង់គ្លេស ដែលកុមារីជនជាតិអង់គ្លេសត្រូវបានរំលោភដោយបុរសរាប់ពាន់នាក់ភាគច្រើនជាជនជាតិម៉ូស្លីម។ ជាករណីជាប់ពាក់ព័ន្ធ ដែលរួមមានបុរសជនជាតិបង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌា អ៊ីរ៉ាក់ អ៊ីរ៉ង់ និងទួរគី ជាបណ្ដាញនៃអ្នករំលោភបំពានផ្លូវភេទ។ នាងនិយាយថា គ្នីគ្នានៃក្រុមអ្នកលេងទាំងនេះ ខ្លះមានរបរជាអ្នករត់តាក់ស៊ីក្នុងតំបន់ដែលនាងរស់នៅ។

ខុសពីកុមារអង់គ្លេសដទៃ នាងនិងប្អូនប្រុស មិនរស់នៅផ្ទះដែលរដ្ឋផ្ដល់ឲ្យកុមារៗបានរស់នៅ និងរៀនសូត្រទេ គឺនាងរស់នៅផ្ទះជាមួយឪពុកម្ដាយ។ ដោយសារឪពុកម្ដាយរបស់នាងធ្វើការឆ្ងាយពីផ្ទះបាត់ពេញៗមួយថ្ងៃ ជាហេតុនាំឲ្យជនទុច្ចរិតមានឱកាសរំលោភនាងដល់ផ្ទះ។

ដោយនៅក្មេង និងនៅផ្ទះតែឯង មានបុរសម្នាក់បានចូលមកក្នុងផ្ទះ ហើយសួរថា គេអាចថតរូបបានអត់? ហើយនាងគិតថា វាជារឿងធម្មតា។ ក្រោយមកបុរសនោះ បានបង្ខំនាងឲ្យដោះសម្លៀកបំពាក់ និងរំលោភនាងទាំងកម្រោល ហើយបានគំរាមមិនឲ្យនាងប្រាប់អ្នកណាជាដាច់ខាត។

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បុរសនោះបានទូរស័ព្ទថាគេនឹងមកយកនាង។ ដោយមានការភ័យខ្លាច នាងក៏យល់ព្រមទៅជាមួយ។ នោះហើយ គឺជាចំណុចចាប់ផ្ដើមធ្លាក់ចូលទៅក្នុងការជួញដូរផ្លូវភេទរបស់នាង។ នាងនៅចាំយ៉ាងច្បាស់ពី "អតិថិជន" ដំបូងគេដែលបានរំលោភនាង។ នាងនិយាយថា "គេជាបុរសជនជាតិអាស៊ី វ័យចំណាស់ នៅក្នុងផ្ទះនោះ មានរូបថតប្រពន្ធ និងកូនៗគេទៀតផង"។

PROD-Sex-trafficking-report

បន្ទាប់មកមានបុរសម្នាក់ ឬ២នាក់បានរំលោភនាងក្នុង១ថ្ងៃ ភាគច្រើនជាជនជាតិអាស៊ី។ បុរសជំទង់ៗមួយចំនួន មិនបានប្រើស្រោមការពារទេ ជាហេតុនៅប៉ុន្មានឆ្នាំដំបូងៗនាងមានផ្ទៃពោះ។ "ខ្ញុំត្រូវបានគេគំរាមសម្លាប់ ប្រសិនបើខ្ញុំប្រាប់នរណាម្នាក់ ហើយពួកគេនឹងដុតផ្ទះខ្ញុំចោល"។ នាងនិយាយ។

ម្ដាយរបស់នាងបានរកឃើញសៀវភៅកំណត់ហេតុរបស់នាង ដែលសរសេររៀបរាប់នូវហេតុការណ៍ដ៏រន្ធត់ទាំងនោះ។ ប៉ុន្តែជាអកុសលនៅក្នុងបញ្ជីខ្មៅរបស់នាងក៏មានឈ្មោះមន្ត្រីមានឥទ្ធិពលម្នាក់ សូម្បីប៉ូលីសក៏មានហ៊ានអន្តរាគមន៍ ដោយបង្វែរសំណុំរឿងថានាងជាស្រីពេស្យាទៅវិញ។

ដោយពួកគេចេះតែគំរាមកំហែងសន្តិសុខគ្រួសារនាងពេក ម្តាយនាងបានសម្រេចចិត្ត ឲ្យនាងទៅនៅខាងក្រៅ។ ពេលនោះហើយ ដែលនាងត្រូវបានក្រុមអ្នកលេងទាំងនោះលក់ដូរពីមួយកន្លែង ទៅមួយកន្លែង និងត្រូវបានគេរំលោភតម្រៀបគ្នាជាជួរៗ និងជួនកាលជាក្រុមៗ។

PROD-Teenage-girl-sitting-on-bed-with-pregnancy-test

ជួនកាលនៅក្នុងពិធីជប់លៀងស្រើបស្រាលដែលនាង និងក្មេងស្រីពីរបីនាក់ផ្សេងទៀត ត្រូវបានក្រុមអ្នកលេងទាំងនោះបង្ខំឱ្យផឹកស្រា និងប្រើប្រាស់គ្រឿងញៀន។ ពេលខ្លះទៀត នាងត្រូវបានគេគេរំលោភហើយថតវីដេអូ ហើយបង្ហោះនៅលើអ៊ីនធឺណិត ដែលវីដេអូខ្លះនៅមាននៅឡើយមកទល់សព្វថ្ងៃ។

អំពើរំលោភមកលើ Caitlin បានបន្តរហូតដល់ឆ្នាំ ២០១៣ នៅពេលដែលក្រុមជនអន្ធពាលទាំងនោះងាកទៅរកស្រីក្មេងៗជាងនាងវិញ ហើយកូនស្រីច្បងរបស់នាងក៏បានក្លាយទៅជាគោលដៅបន្ទាប់របស់ពួកគេ។ ទីបំផុត បន្ទាប់ពីការចាប់រំលោភដ៏គួរឱ្យរន្ធត់២ដងនៅក្នុងផ្ទះរបស់ទៀតបានធ្វើឲ្យនាងក្លាហានដើម្បីគេចចេញ។ នាងបានទាក់ទងបងប្អូនជីដូនមួយ នៅប្រទេសអូស្ត្រាលី និងបានទៅនៅទីនោះ៧ខែ។

នៅឆ្នាំ២០១៥ នាងយល់ព្រមនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ទៅកាន់សភាជាន់ទាបរបស់អង់គ្លេស (House of Lords) អំពីបទពិសោធន៍ជូរចត់នៅលើទឹកដីស្រស់បំព្រង ក្នុងរវាង១៥ឆ្នាំចុងក្រោយរបស់នាង ។

នាងសហការជាមួយប៉ូលីស ហើយកំណត់អត្តសញ្ញាណក្រុមអ្នកលេងទាំងនោះបានប្រមាណ ៨០ នាក់ តាមរយៈ Facebook។

បច្ចុប្បន្ននាងមានជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ (Posttraumatic Stress Disorder- PTSD) ដែលធ្វើឲ្យនាងមានការភ្លេចភ្លាំងច្រើន។ ថ្វីបើមានការភ័យខ្លាចក៏ដោយ Caitlin ក៏បានធូរចិត្តនៅពេលបានប្រាប់រឿងពិតរបស់ខ្លួន ដើម្បីក្រើនរំលឹកដល់មហាជនអំពីគ្រោះថ្នាក់របស់ក្រុមឧក្រិដ្ឋជនទាំងនេះ៕

ប្រភព៖Mirror

Loading...
Loading...
Recently Posts