ខំពេចមិនដែលអោយដេក រថយន្តដឹកស៊ីម៉ងត៍មួយគ្រឿងដឹកលើសចំណុះប្រះដេកកណ្តាលផ្លូវជាតិលេខ

  • 2018-10-04 00:53:57
  • Views 83

Shares
6FB271FC-5CA1-4C48-AFEA-4B7C50C17B01

កោះកុង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ដោយខ្លួនឯងនេះបានកើតឡើង នៅផ្លូវជាតិលេខ៤ ចន្លោះបង្គោលKm លេខ 141-142 ក្នុងភូមិសាស្ត្រ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីម៉ោង ១១.៣០ នាទីថ្ងៃត្រង់ ថ្ងៃទី០៣ ខែ តុលា ឆ្នាំ២០១៨នេះ។

តាមប្រភពពីសមត្ថកិច្ចអោយដឹងថា ៖រថយន្តនេះ ពាក់ផ្លាកលេខ ភ្នំពេញ 3D-1915 ដឹកសុីម៉ង់ត៍ ចេញពីកំពង់ផែស្រែអំបិល ឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ សាក់. គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល) ។

399A6568-442B-4165-9495-0013A6CE8A10

បើតាមសមត្ថកិច្ចអះអាងថាមូលហេតុ ៖ រថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងមិនសុី បណ្តាលអោយរថយន្តក្រឡាប់តែម្តង៕

Loading...
Loading...