សមយ័នេះទៅហើយ ចង់ធ្វើរដ្ឋប្រហារដោយអាវុធទៅមិនរួចទេ ដោយគេគ្រប់គ្នាយល់ថា ប្រទេសមានសន្តិភាព រស់នៅសុខសប្បាយជួបជុំប្រពន្ឋកូន រឿងអីគេទៅចូលចលនាខុសច្បាប់បែបនេះនោះ ទោសនេះបើនៅប្រទេសគេ គឺ

  • 2018-10-03 07:41:59
  • Views 43

Shares
ECC36B54-3DE6-4E05-9E98-90715761B2CC

សមត្ថកិច្ចស្រាវជ្រាវ ចាប់មេខ្លោងរបស់ក្រុមជួញដូរអាវុធខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលចំនួន៨នាក់ កាលពីរសៀលថ្ងៃទី០២ ខែតុលានេះនៅខេត្តព្រះវិហារក្រុមនេះបានប៉ុនប៉ងប្រព្រឹត្តបទល្មើសផ្សេងៗ បង្កអសន្ដិសុខ និងឈានចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

បុរសជនសង្ស័យជាមេខ្លោងដែលត្រូវបានចាប់ខ្លួននេះមានឈ្មោះ ប្តិន្តិ៍ ថងឌី (BDIN THORNGDI) ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងពេលបើកប្រតិបត្តិការចាប់ខ្លួន ជនសង្ស័យខាងលើនេះដែលរួមមានអាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។

4F9395AE-4ED5-4E72-A458-6777FE31308B

ជនសង្ស័យ និងវត្ថុតាងកំពុងត្រូវបានបញ្ជូនពីខេត្តព្រះវិហារ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងការបង្ក្រាបបទល្មើសបានទាន់ពេលវេលានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ថវិកា៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កងកម្លាំងនគរបាល ដើម្បីលើកទឹកចិត្តចំពោះការបង្ក្រាបក្រុមប្រដាប់អាវុធអាណាធិបតេយ្យ នាពេលថ្មីៗនេះ ។

07D16E8F-E414-4AC8-B36C-6B69B5DF47E2

ក្រុមល្មើសច្បាប់នេះកម្លាំងនគរបាលបើកប្រតិបត្តិស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួនជាបន្ដបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីម្សិលមិញផងដែរ។

សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ច បានធ្វើឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងចុះបង្ក្រាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ របស់កម្លាំងនគរបាលប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយប៉ុស្ដិ៍នគរបាល ដោយមានការឃាត់ខ្លួនជនសង្ស័យមួយចំនួន និងអាវុធប្រភេទ AK ស្វាយបត់ ចំនួន២៥ដើម៕

Loading...
Loading...