មន្ត្រីនគរបាលពាក់ស័ក្តិ៣ម្នាក់យកកែវស្រាវាយក្បាលប្រពន្ធ ខឹងសួររឿងប្រាក់ខែ

  • 2018-10-02 23:54:00
  • Views 55

Shares
6B09FDF9-B57C-4597-9556-F2C9D79C68D7

កំពង់ឆ្នាំង៖ ភរិយារបស់មន្រ្តីនគរបាលម្នាក់បានរងរបួសក្បាល បន្ទាប់ពីប្តីរបស់ខ្លួនបានទាញកែវស្រាវាយក្បាល ក្នុងវង់ផឹកស៊ី បន្ទាប់ពីស្ត្រីរងគ្រោះសួរនាំរឿងប្រាក់ខែ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ស្រ្តីរងរងគ្រោះបានប្រាប់ឲ្យដឹងថា រូបគាត់ឈ្មោះ ស្រស់ សុភី មានប្តីរឈ្មោះ សោម តារា អាយុ៣២ឆ្នាំ ពាក់ស័ក្តិ៣ គាត់បានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ អស់រយៈកាលជិត២០ឆ្នាំហើយ គាត់មានកូន៥នាក់ ស្រី៣នាក់ប្រុស២នាក់ ។

ស្រ្តីឈ្មោះស្រស់ សុភីប្រាប់ឲ្យដឹងទៀតថា កាលយប់ថ្ងៃទី១ខែតុលា ប្តីរបស់គាត់បានផឹកជុំមិត្តភ័ក្តិ នៅផ្ទះឈ្មោះជា នៅពេលដែលកំពុងផឹកស៊ី រូបគាត់ជាប្រពន្ធ បានសួររកប្រាក់ខែដែល សន្យាថានឹងឲ្យគាត់ ។ ពេលសួររួច ប្តីរូបនេះខឹងសម្បារយ៉ាងខ្លាំង ទុបកំហឹងមិនបាន ក៏ស្ទុះយកកែវស្រាដែលកំពុងផឹកវាយមកលើក្បាលរបស់គាត់បណ្តាលឲ្យរងរបួសតែម្តង ។

F6A96F71-F93E-4B2E-AD7C-D442D8E9BA9E

ដោយសារតែខឹងខ្លាំងពេក ពេលទៅផ្ទះប្តីរឈ្មោះសោម តារ៉ានេះបានប្រើហិង្សាមកលើរូបគាត់ទៀត គឺបានទាញកាំបិតដេញកាប់ពួកគាត់ធ្វើឲ្យគាត់ភ័យយ៉ាងខ្លាំង ។ ក្រោយពេលកើតហេតុ គាត់បានទូរស័ព្ទប្តឹង ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និង កម្លាំងកងរាជអាវុធហត្ថដែរ ប៉ុន្តែសមត្ថិកិច្ចបានជួយដោះស្រាយជូនគាត់នោះទេ គ្រាន់តែប្រាប់ថា ចាំព្រឹកឡើងឲ្យដាក់ពាក្យបណ្តឹង ។

ស្រ្តីរងគ្រោះរូបនេះបានប្រាប់ថា សកម្មភាពអំពើហិង្សា របស់ប្តីរបស់គាត់នេះ ច្រើនលើកច្រើនសារមកហើយ វាយធ្វើបាបគាត់មិនដែលលោះថ្ងៃនោះទេ ពេលណាមួយនោះ បានលើកទឹកស៊ុបជះមកលើគាត់ បណ្តាលឲ្យរលាកគាត់ពេញមុខ និងខ្លួន ដែលមានស្នាមរបួសរហូតដល់សព្វថ្ងៃនេះ ហើយរាល់ដង ក៏ធ្លាប់ជូនដំណឹងទៅសមត្ថកិច្ចផងដែរ ប៉ុន្តែសមត្ថកិច្ចនៅតែមិនអើពើរឿងនេះដដែល ។

ពេលនេះគាត់ស្នើឲ្យលោកស្នងការ និង ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍រូបគាត់ផង បើពុំដូចនេះទេ រូបគាត់នឹងប្រឈមបញ្ហាអំពើហិង្សាខ្លាំងជាងនេះទៅទៀត ដោយសារតែប្តីប៉ូលិសស័ក្តិ៣របស់គាត់ វាយធ្វើបាប ៕

Loading...
Loading...