ធ្លាប់តែភ្ញៀវប្តឹងនារីម៉ាស្សា លួចលុយ ម្តងនេះនារីម៉ាស្សា ប្តឹងបុរសម្នាក់ថា លួចទូរសព្ទ័I Phone7Plush របស់ខ្លួន

  • 2018-10-02 23:47:32
  • Views 131

Shares
CD8E6410-B833-4B47-BA3B-A12D2A4AB0A0

ភ្នំពេញ ៖ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះ វីន វីន ម៉ាស្សាបុរាណខ្មែរ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បុរសជាភ្ញៀវ បានបដិសេធរាល់ការចោទប្រកាន់ ពីស្ត្រីម៉ាស្សានោះទាំងអស់ ថាខ្លួនមិនបានលួចយកទូរស័ព្ទរបស់នាងៗឡើយ ហើយកាលពីវេលាម៉ោង១១យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនពិតជាបានចូល ទៅម៉ាស្សា នៅផ្ទះខាងលើមែន ជាមួយ នារីអាវក្រហម ហើយដេករហូតដល់ព្រឹកឡើង ទើបងើបត្រឡប់ទៅផ្ទះ។ ស្រាប់តែទូរស័ព្ទហៅខ្លួនមកវិញ សួរនាំនិងចោទ រឿងថាបាត់ទូរស័ព្ទទៅវិញ ហើយបាត់ទូរស័ព្ទនោះទៀតសោត បាត់នៅបន្ទប់ផ្សេងទៅទៀត មិនមែនបាត់នៅក្នុងបន្ទប់ ស្ត្រីម៉ាស្សានោះឡើយ ។

336B5E1C-D770-4373-8EAD-0D714816E9C6

ស្ត្រីម៉ាស្សា បានប្តឹងទៅសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ទោះជាឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព នៅផ្ទះម៉ាស្សាខាងលើ គ្មានឃើញភស្តុតាងណាមួយ ដែលចោទទៅលើភាគីខាងភ្ញៀវដែរ ។ បន្ទប់ដែលស្ត្រីម៉ាស្សាម្នាក់ផ្សេងទៀតអះអាងថាបាត់ទូរស័ព្ទ I Phone7Plush ជាបន្ទប់ផ្សេង ។ ដោយឡែក ហើយមើលតាមកាមេរ៉ាសុវត្ថិភាព ក៏គ្មានឃើញបុរសខាងលើ ចេញឬចូលបន្ទប់នោះដែរ ពេលចេញចូល តែបន្ទប់ដែលគេត្រូវចូលម៉ាស្សានោះ ។

ដោយមិនអស់ចិត្ត ជជែកចោទប្រកាន់និងប្រកែក នៅផ្ទះកើតហេតុមិនដាច់ស្រេច សមត្ថកិច្ចនាំភាគីសងខាងទៅសាកសួរនៅប៉ុស្តិ៍ លទ្ធផល ក៏គ្មានសញ្ញាណណាមួយ ហៅថាជាភស្តុតាង ត្រូវចោទប្រកាន់ទៅលើភ្ញៀវដែរ គ្មានហេតុផលច្បាស់លាស់ សមត្ថកិច្ចឲ្យវិលត្រឡប់ទៅវិញទាំង និងបន្តស្រាវជ្រាវបន្ថែមទៀត ៕

F3F35390-1A8E-4F03-977C-3C3B447AC0D0
Loading...
Loading...
Recently Posts