ពិតជាគួរអោយសង្វេគ មួយពព្រិចភ្នែកបាត់បង់កូនដល់ទៅ២នាក់! ឪពុកម្តាយប្រហែស កូនប្រុស២នាក់ ចុះលេងទឹក​បឹង លង់ស្លាប់

  • 2018-10-02 10:11:26
  • Views 86

Shares
51AA1A97-9694-4A59-B24E-7A8C662873C5

បន្ទាយមានជ័យ៖ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចបឹងមាឃខាងត្បូងមានចម្ងាយ៥០០ម៉ែត្រពីភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្មេងរងគ្រោះ ១,ឈ្មោះកោះ លាង ភេទប្រុស អាយុ០៧ឆ្នាំ ២.ឈ្មោះ កោះ ឡាង ភេទប្រុស អាយុ០៤ឆ្នាំ ឪពុកឈ្មោះ កើត នី អាយុ៣៩ឆ្នាំ ម្តាយឈ្មោះ យី ស៊ីឡុង អាយុ៣១ ឆ្នាំ នៅភូមិគោកបល្លង្គ័ ឃុំគោកបល្លង្គ័ ស្រុកមង្គលបូរី គ្រួសារនេះមានកូនប្រុសចំនួន៣នាក់ ។

មុនពេលកើតហេតុកុមារទាំង២នាក់បាន ទៅឳពុកម្តាយភ្ជួរ រាស់ដីធ្វើស្រែ ខណៈឳពុកម្តាយកពុងជាប់រវល់ មិនបាន ចាប់អារម្មណ៍ពីកូន ក្រោយពីរួចរវល់ ក៍នាំគ្នាដើររកកូន ស្រាប់តែប្រទះឃើញកូនប្រយុសទទាំង ២នាក់ លង់ទឹកក្នុងបឹងស្លាប់បាត់ទៅហើយ ។ សពកុមារទាំង២នាក់ត្រូវបានឪពុកម្តាយនិងគ្រួសារយក មកចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

Loading...
Loading...
Recently Posts