សមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ សពស្ត្រីម្នាក់ញាត់ក្នុងធុងទឹកកក បោះចោលក្បែរស្ពានព្រះគន្លង

  • 2018-03-17 15:18:35
  • Views 454

Shares

ខេត្តកណ្ដាល ៖ នៅថ្ងៃទី១៧ ខែមីនានេះ សពស្ត្រីវ័យក្មេងម្នាក់ គេប្រទះឃើញនៅក្នុងធុងទឹកកកទាំងអាក្រាតកាយ ហើយត្រូវគេប្រទះឃើញចោលនៅក្បែរស្ពានព្រះគន្លង តាមផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ណាណ ហើយសន្និដ្ឋានថា ស្លាប់ដោយអំពើឃាតកម្ម។

នគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប៉ុន្តែមិនបញ្ជាក់ពីមូលហេតុនាំឲ្យមានអំពើឃាតកម្មនេះឡើយ ដោយស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត៕

4A2D4A97-DE70-4502-B136-E65EE238E5E1
43352A2F-C357-4212-88C4-3F65F292A371
933E496F-A900-4CFC-AA8B-A02651D29B77
A82F44A1-D596-4CAC-BA65-BC1F32FC03F9
0E215873-4F3B-4999-8C06-1B65DBD39017
Loading...
Loading...