ត្រឹម​ជម្លោះ​ពាក្យ​សំដី ហេតុ​អ្វី​លោក​ប៉េ​អឹ​ម​ប្រើ​ធម៌​ក្តៅ​ម្ល៉េះ?

  • 2018-02-12 14:56:39
  • Views 205

Shares

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់រហូតដាច់ពោះវៀនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយអះអាងថា ត្រូវសមត្ថកិច្ចមួយក្រុម (អាវុធហត្ថ) ព្រួតវាយធ្វើបាប បន្ទាប់ពីមានជម្លោះពាក្យសំដីតូចមួយកាលពីចុងខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីនៅភូមិគីឡូម៉ែត្រលេខ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

27750416_1707934605936466_3571052894746663527_n

ជនរងគ្រោះខាងលើឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ24ឆ្នាំ ជាកម្មករ មានទីលំនៅភូមិក្បាលស្ពាន2សង្កាត់ និងក្រុងប៉ោយប៉ែត។ ជនរងគ្រោះបានរងរបួសចំណុចត្រង់ពោះត្រូវវះកាត់ដេរជាច្រើនថ្នេរនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។

ជុំវិញបញ្ហាខាងលើនេះ ជនរងគ្រោះអះអាងថា កាលពីយប់ថ្ងៃទី21 មករា មានការប្រគំតន្ត្រីស្រាបៀរមួយនៅក្នុងភូមិ-កើតហេតុខាងលើ លុះម៉ោងជាង9យប់ថ្ងៃដដែលមានករណីផ្ទុះជម្លោះ គឺបងប្រុសបង្កើតរបស់ខ្លួនឈ្មោះ សាន គឹមសែន ភេទប្រុស អាយុ28ឆ្នាំ ផ្ទុះជម្លោះជាមួយអ្នកយាមកម្មវិធី។

27749810_1707934592603134_830548807038551815_n

ជនរងគ្រោះបន្តថា ដោយសារឃើញជម្លោះប្រវាយប្រតប់រវាងបងប្រុស និងអ្នកយាមកម្មវិធីនោះ ខ្លួនក៏បានស្ទុះទៅឃាត់ ព្រោះមិនចង់ឲ្យមានបញ្ហាកើតឡើង តែដឹងអីភាគីម្ខាងសង្ស័យមានខ្សែទុយោបានរាយការណ៍ទៅសមត្ថកិច្ច ។ មួយសន្ទុះក្រោយមកស្រាប់តែមានសមត្ថកិច្ចមួយក្រុមចុះដល់កន្លែងកើតហេតុ មិនសួរនាំអ្វីទាំងអស់ បែរជាចាប់បងប្រុសរបស់ខ្លួនវាយខ្នោះ ហើយខ្លួនដែលរារាំងសមត្ថកិច្ចត្រូវគេព្រួតវាយទាត់ធាក់ រហូតរបួសធ្ងន់ធ្ងរដាច់ពោះវៀន និងត្រូវបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីតែម្តង។ ជនរងគ្រោះប្រាប់ថា ខ្លួនចង់ដាក់បណ្តឹងទាមទាររកយុត្តិធម៌ដែរ ប៉ុន្តែមិនហ៊ាន ព្រោះយល់ថា គេជាសមត្ថកិច្ច ឯគ្រួសារខ្លួនជាអ្នកក្រ។

27750066_1707934609269799_7736371172276550284_n

ជុំវិញករណីចោទប្រកាន់នេះ មិនទាន់ដឹងថា តើមេបញ្ជាការប៉េអឹមសម្ងំស្ងៀមការពារអំពើរបស់កូនចៅ ឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែសម្រាប់អ្នកប៉ោយប៉ែត ស្រែកខ្លាំងៗថា អយុត្តិធម៌ណាស់… គួរខាងប៉េអឹមមើលសុខទុក្ខអ្នករងគ្រោះផង កុំឱ្យប្រជាជនស្រែកអយុត្តិធម៌បានយូរពេក៕

Loading...
Loading...