កក្រើក​នៅ​សៀមរាប បង្ក្រាប​ទីតាំង​រាំ​បែប​អាសអាភាស​របស់​ជនបរទេស ១មួយកន្លែង

  • 2018-01-27 14:00:14
  • Views 439

Shares

ខេត្តសៀមរាប ៖  កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះបង្ក្រាបករណីរូបភាព និងសម្ភារអាសអាភាស ១កន្លែង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំសម្របសម្រួលដោយ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកស្រី ឧត្តមសេនីយ៍ត្រី ដួងថាវរី ស្នងការរងនគរបាលខេត្ត កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។

ប្រតិបតិ្តការនេះ បានប្រមូលភ្ញៀវទេសចរ ចំនួន ៧៧នាក់ ស្រី ៣៦នាក់ និងក្រុមអ្នករៀបចំចំនួន ១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ។ ក្នុងនោះ ភ្ញៀវចំនួន ៧៧នាក់ បាននាំទៅដល់ស្នងការដ្ឋានធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ទៅវិញ ។ រីឯជនសង្ស័យទាំង ១០នាក់ មានឈ្មោះ ១. Hone Daniel Richard ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិអង់គ្លេស, ២.PaulFrancisHarris ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិអង់គ្លេស, ៣. Thomas alexanderJeffries ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិអង់គ្លេស ។

៤.Job robertus ភេទប្រុស អាយុ ២២ឆ្នាំ ជនជតិអង់គ្លេស, ៥.VINcenthook ភេទប្រុស អាយុ ២៦ឆ្នាំ, ៦. Brasch paul Martin ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិញូហ្សឺឡែន , ៧. Stevens billy ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិអង់គ្លេស, ៨. ballvrre David Nikolais Alex ភេទប្រុស ជនជាតិអង់គ្លេស, ៩. drolet Jessica ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិកាណាដា និង ១០. Kazoleas Edensaran ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិកាណាដា ។

ជនសង្ស័យទាំង ១០នាក់នេះ ត្រូវបានឃាត់ខ្លួនតាមបញ្ជា លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាប ។ ក្នុងករណីនេះ កម្លាំងជំនាញកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធី ៕

Dance1
Dance11
11-2
Dance
Loading...
Loading...
Recently Posts