ចូល​រោងការ​នៅ​ខែ៤ ខាងមុខ បែរជា​អនាគត​ភរិយា​ចង.ក សម្លាប់ខ្លួន សល់​ត្រឹម​ខាង​ប្រុស​យំ​បោក​ខ្លួន

  • 2018-01-27 13:56:34
  • Views 150

Shares

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ១៥នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតនៅចំណុចបន្ទប់ផ្ទះជួលលេខ៧ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញនារីម្នាក់បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនដោយយកកំណាត់ពណ៌ខ្មៅមកចងភ្ជាប់ជាមួយនឹងចម្រឹងបង្អួច បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មទាំងដែលនាង និងបុរសជាអនាគតស្វាមី ជិតចូលរោងការនៅខែ៤ ខាងមុខនេះ ។

ជនរងគ្រោះមានឈ្មោះ ស៊ុន សូភាព ភេទស្រី អាយុ ២០ឆ្នាំជាង ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុកកំណើតនៅឯខេត្តបាត់ដំបង ។ តាមការរៀបរាប់របស់បុរសជាអនាគតស្វាមី ដែលត្រៀមនឹងចូលរោងការនៅខែ៤ ខាងមុខ ឈ្មោះ ឈឹម សុផាន អាយុ ៣៥ឆ្នាំ មុខរបរ សន្តិសុខហាងកាហ្វេ និងឈ្លៀតពេលរត់ឌុប ស្នាក់នៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់បានស្រឡាញ់ និងទាក់ទងគ្នាជាង ១ឆ្នាំហើយ និងត្រៀមចូលរោងការនៅខែ៤ ខាងមុខ ។

ចុងក្រោយនេះ អនាគតភរិយាដែលជាជនរងគ្រោះកើតមានជំងឺបេះដូងឧស្សាហ៍ធ្វើទុក្ខ ទើបគាត់ជាអនាគតស្វាមីព្យាយាមហាមឃាត់មិនឲ្យនារីរងគ្រោះដើរលេង ឬផឹកស៊ីផ្តេសផ្តាសជាមួយមនុស្សមិនល្អ តែបែរជាអនាគតភរិយារបស់គាត់គិតខ្លី ដោយយកកំណាត់ពណ៌ខ្មៅចងភ្ជាប់នឹងចម្រឹងបង្អួចចង.ក សម្លាប់ទៅហើយ ដោយបានចាក់គន្លឹះទ្វារនៅខាងក្នុង ។ លុះដល់ម៉ោងកើតហេតុ ទើបគាត់បានដឹងប្រញាប់មកមើល និងផ្លោះតាមចូលតាមដំបូលមកជួយស្រាយអនាគតភរិយារបស់គាត់ចុះ ដើម្បីជួយសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់ទៅហើយមិនដឹងតាំងពីពេលណាមកនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុន២ សហការជាមួយជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះមកពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារតែករណីចង.ក សម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

WhatsApp-Image-2018-01-27-at-2.41.16-PM
WhatsApp-Image-2018-01-27-at-2.41.17-PM-1
WhatsApp-Image-2018-01-27-at-2.41
WhatsApp-Image-2018-01-27-at-2.59.00-PM
Loading...
Loading...