ក្មេងស្រីម្នាក់ស្រែកយំទាំងកណ្តាលភ្លៀងព្រោះខ្លាចឪពុកវាយ ដោយសារតែគោ ២ក្បាល ដែលខ្លួនឃ្វាលត្រូវឡានបុកបាក់ជើង

  • 2017-09-24 11:11:50
  • Views 235

Shares

ក្មេងស្រីម្នាក់បានស្រែកយំខ្លាចក្រុមគ្រួសារវាយខ្លួន ក្រោយពីគោដែលបានឃ្វាលចំនួន ២ក្បាល ត្រូវបានឡានមិនស្គាល់អត្តសញ្ញាណបើកបុកបាក់ជើង។ អ្វីដែលធ្វើឲ្យមហាជនខឹងសម្បារ និងហួសចិត្តនោះ ស្រាប់តែមានឡានមួយគ្រឿងទៀតបានឆ្លៀតឪកាសលួចយកគោដាក់ឡាន។

21768058_352231775236441_1886708730273359657_n

នេះបើយោងតាមគណនីហ្វេសប៊ុករបស់ តេជគុណ សិរីវឌ្ឍនោ រេន សុភា បានឲ្យដឹងថា៖ ថ្ងៃនេះធ្វើដំណើរតាមផ្លូវជួបក្មេងស្រីម្នាក់យំអង្វរសូមលោកបងជួយទៅផ្ទះប្រាប់ឪពុកម្ដាយនាងខ្ញុំថា គោត្រូវឡានបុកបាក់ជើង និងមួយទៀតរត់ទៅតាមឡាននោះបាត់ហើយពិតជាគួរឱ្យអាណិតណាស់។ យ៉ាងណាមិញក៏មិនទាន់ដឹងថាហេតុការណ៍នេះកើតឡើងនៅខេត្តណាដែល ប៉ុន្តែមានមហាជននៅលើបណ្តាញហ្វេសប៊ុកជាច្រើនបានសម្តែងក្តីអាណិតដល់កុមារីខាងលើជាខ្លាំង៕

Loading...
Loading...